ថ្ងៃនេះ​U22 កម្ពុជា ប៉ះ​មី​យ៉ាន់​ម៉ា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០

02-12-2019 11:47 am 171

​ក្រុមបាល់ទាត់​ជម្រើសជាតិ U22 កម្ពុជា នឹង​បន្ដ​ការប្រកួត​ទី​៣ ជាមួយ​ក្រុម​ជម្រើសជាតិ U22 មី​យ៉ាន់​ម៉ា​ក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម (SEA Games) លើក​ទី​៣០ ឆ្នាំ​២០១៩ វេលា​ម៉ោង ៧​យប់ នៅ ប្រទេស​ហ្វីលីពីន​។​

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​នៅថ្ងៃនេះ​ក្នុង​ពូ​ល A ដែលមាន​កម្ពុជា​នៅក្នុង​ពូ​ល​នេះ​ផង​ដែរនោះ គឺ​ក្រុម U22​មី​យ៉ាន់​ម៉ា​ឈ្នះ U22​ទីម័​រខាង​កើត​៣​ទល់​១​ខណៈដែល​ម្ចាស់ផ្ទះ​ហ្វីលីពីន​ឈ្នះ U22​ម៉ាឡេស៊ី​១​ទល់​០​។ លទ្ធផល​បែបនេះ​បានធ្វើឲ្យ​ក្រុម U22​មី​យ៉ាន់​ម៉ា​ឡើងឈរ​កំពូល​តារាង​មាន​៧​ពិន្ទុ​ឆ្លងកាត់​៣​ប្រកួត​ឈ្នះ​២​និង​ស្មើ​មួយ​នៅសល់​១​ប្រកួត​ក្នុង​ដៃ​ត្រូវ​ជួប​ក្រុម U22​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត