ព្រះមហាក្សត្រព្រះរាជទានគ្រឿងឥស្សរិយយស“ជាតូបការ”ជូនលោកគួច ចំរើន

02-12-2019 11:10 am 794

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ត្រូវបានព្រះមហក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី ប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស “ជាតូបការ” តាមការក្រាបបង្គំទូលថ្វាយ ពីសំណាក់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ នេះបើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ចុះថ្ងៃទី៣០ ខែវិច្ឆិកា។

គួរបញ្ជាក់ថា គ្រឿងឥស្សរិយយស ​ជាតូបការ ​គឺជាគ្រឿង​ឥស្សរិយ​យស ថ្នាក់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា។ គ្រឿង​ឥស្សរិយ​យស​នេះ ត្រូវ​បាន​បង្កើ​ត​ឡើង ដោ​យ​លោកឧត្តម​សេនីយ៍​ដឺហ្គោល​ នៅ​ក្នុង​ឆ្នាំ​១៩៦៣ ដើម្បី​បំពាក់​ជូន ឥស្សរិយ​ជន​ ដែល​មាន​ស្នា​ដៃ​លេច​ធ្លោ​ ចំពោះប្រទេសបារាំង៕

ព័ត៌មានផ្សេងទៀត