​ខួប​៤​ឆ្នាំ​នៃ​ការបញ្ចូល​“​ល្បែង​ទាញព្រ័ត្រ​”​​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​​

02-12-2019 9:29 am 82

នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ជា​ខួប​៤​ឆ្នាំ នៃ​ការសម្រេច​ដាក់បញ្ចូល​“​ល្បែង​ទាញព្រ័ត្រ​”​របស់​កម្ពុជា ជា​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​របស់​មនុស្សជាតិ ដែល​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១០ នៃ​គណៈ​កម្ម ការ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ ២០១៥ នៅ​ប្រទេស​ណា​មី​ប៊ី​។​

​សូមបញ្ជាក់ថា “​ល្បែង​ទាញព្រ័ត្រ​”​របស់​កម្ពុជា ជា​ប្រភេទ​ល្បែង​លេង​កំសាន្ដ​សប្បាយ​ទាំង​បុរស​ទាំង​ស្ដ្រី ។ ល្បែង​នេះ​គេ​លេង​ដោយ​ប្រើ​កំលាំងកាយ​ជាមូ​ហេតុ ហើយ​គេ​លេង​តែ ក្នុង​រដូវចូលឆ្នាំ​ខ្មែរ គឺ​ខែចេត្រ ពិសាខ​ប៉ុណ្ណោះ​។ គេ​ច្រើន​និយម​លេង​ក្នុង​វត្ដ​អារាម ក្នុង​ពិ ធី​បុណ្យចូលឆ្នាំ​ខ្មែរ ព្រោះ​វត្ដ​មាន​ទីវាល​ធំ ទូលាយ ងាយ​ដល់​ការ​លេងល្បែង​នេះ តែ​អាច​លេង​នៅតាម​ភូមិ​ក៏បាន បើប្រសិន​ជា​ភូមិ​នោះ​មាន មនុស្ស​នៅ​ផ្ដុំ​គ្នាច្រើន ហើយ​មាន​ទីវាល​ល្មម​លេង​កើត​។ ល្បែង​នេះ​គេ​ច្រើន​លេង​នៅពេល​ថ្ងៃ តែ​ប្រសិន ជាមាន​ចង្កៀង​យ៉ាង​ភ្លឺ រឺ​ពន្លឺ​ព្រះ​ចន្ទ​ភ្លឺ​ថ្លា​ល្អ គេ​អាច​លេង​នៅ​ពេលយប់​ក៏បាន​។​

គួររំលឹកឡើងថា រហូត​មកដល់ពេលនេះ កម្ពុជា​មានសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ទាំងអស់​ចំនួន​៨ ហើយ ដែល​ក្នុងនោះ​រួមមាន​៖ ទី​១​តំបន់​អង្គរវត្ត (​សម្បត្តិ​វប្បធម៌​រូបី​), ទី​២​របាំ​ព្រះ​រាជទ្រព្យ (​អរូបី​), ទី​៣​ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោនស្បែក​ធំ (​អរូបី​), ទី​៤​ប្រាសាទ​ព្រះវិហារ (​រូបី​), ទី​៥ ល្បែង​ទាញព្រ័ត្រ (​អរូបី​), ទី​៦ ចាប៉ីដងវែង (​អរូបី​), ទី​៧ ប្រាសាទសំបូរព្រៃគុក (​រូបី​) និង​ទី​៨​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត (​អរូបី​)៕

ព័ត៌មានផ្សេងទៀត