គ្រាប់បែក​​សល់​ពី​​សង្គ្រាម​​លោក​​នៅ​អ៊ីតាលី​​ត្រូវ​ក្រុម​​ជំនាញ​​យកចេញ​​ដោយ​ជោគជ័យ​

02-12-2019 8:52 am 136
រូបភាព​​ក្រុមជំនាញ​​កំពុងដោះគ្រាប់បែក

​ប្រជាជន​ជាង​១​ម៉ឺន​នាក់​រស់នៅក្នុង​ទីក្រុង​Turin ត្រូវបាន​ជូនដំណឹង​ឲ្យ​ជម្លៀសខ្លួន​បណ្ដោះអាសន្ន នៅពេល​អ្នកជំនាញ​ធ្វើ​ប្រតិ​បត្ដិកា​រ​ដោះយក​គ្រាប់បែកសម័យ​សង្គ្រាមលោកលើកទីពីរ​។ ចំណែក​ប្រជាជន​ប្រមាណ​៥​ម៉ឺន​នាក់​ផ្សេងទៀត​ដែល​រស់នៅ​ក្បែរ​តំបន់​គ្រោះថ្នាក់​ក្នុង​ទីក្រុង ក៏ត្រូវ​ជូនដំណឹង​ឲ្យ​ចាក​ចេញពីផ្ទះ​ដែរ នៅពេល​ក្រុម​ជំនាញ​បំពេញការងារ​កាលពី​ថ្ងៃ​អាទិត្យ​។ 

​គ្រាប់បែក​របស់​ចក្រភព​អង់គ្លេស ដែល​ទម្លាក់​ក្នុង​សង្គ្រាមលោកលើកទីពីរ ផ្ទុក​រំសេវ​ទម្ងន់​៦៥​គីឡូក្រាម នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​កាលពី​រសៀល​ថ្ងៃអាទិត្យ​ថា ប្រតិ​ប​ត្ដិ​ការយក​គ្រាប់បែកចេញ​នេះ​បានបញ្ចប់​មុន​ការរំពឹងទុក ដូច្នេះ​ប្រជាជន​ជម្លៀស​ខ្លួន​ក៏ត្រូវ​ជូនដំណឹង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ជាធម្មតា​៕

ព័ត៌មានផ្សេងទៀត