អាល់​បា​នី​​បញ្ចប់​ការ​ស្វែងរក​​មនុស្ស​បាត់​ខ្លួន​​ព្រោះ​រញ្ជួយ​ដី​​ខណៈ​មនុស្ស​​ស្លាប់​៥១​នាក់​

01-12-2019 3:49 pm 83
រូបភាពមនុស្សចូលរួមពិធីបូជាសព

​តាម​ការបញ្ជាក់​ពី​នាយករដ្ឋមន្ដ្រី​អាល់​បា​នី​លោក​Edi Rama កាលពី​ថ្ងៃ​សៅរ៍​បានឲ្យដឹងថា យុទ្ធនាការ​ស្វែងរក​ម​នុស្ស​បាត់​ខ្លួន​ដោយសារ​គ្រោះ​រញ្ជួយ​ដី បាន​បិទ​បញ្ចប់​ទាំងស្រុង​ហើយ​ត្រឹម​ពេលនេះ​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាល​កាលពី​ព្រឹក​ថ្ងៃ​ដដែល លោក​Rama​លើកឡើងថា លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុម​ជួយសង្គ្រោះ​ទាំង​ជាតិ​និង​អន្ដរជាតិ ដែល​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ប្រតិ​បត្ដិកា​រ​។ បើ​គ្មាន​ពួកគេ​ទេ​យុទ្ធនាការ​នេះ ក៏​មិនអាច​ប្រព្រឹត្ដទៅ​ដោយរ​លូនបាន​ដែរ​។ 

​ស្របពេល​មាន​ការប្រកាស​បញ្ចប់​ប្រតិ​បត្ដិកា​រជួយ​សង្គ្រោះ ក្រសួងសុខាភិបាល​អាល់​បា​នី​បាន​បញ្ជាក់ថា ចំនួន​មនុស្ស​រងរបួស​មាន​៩១៣​នាក់ ខណៈ​មនុស្ស​ស្លាប់​កើន​ដល់​៥១​នាក់​។ គួរ​បញ្ជាក់ថា​គ្រោះ​រញ្ជួយ​ដី​កម្រិត​៦.៤​រ៉ិ​ចទ័​រ បាន​វាយប្រហារ​ប្រទេស​អាល់​បា​នី​កាលពី​ថ្ងៃទី​២៦​វិច្ឆិកា​៕

 ពាក្យគន្លឹះ  អាល់បានីរញ្ជួយដី

ព័ត៌មានផ្សេងទៀត