គួរ​មាន​​ដំណោះស្រាយ​​នយោបាយ​បែបណា​ ដើម្បី​កម្ពុជា ​នៅតែ​រក្សាបាន​​EBA?​

01-12-2019 2:27 pm 1617

​លក្ខខណ្ឌ ដើម្បី​ទទួលបាន​EBA​ពី​អឺរ៉ុប គឺ​បាន​ផ្សាភ្ជាប់​យ៉ាង​ជិតស្និទ ជាមួយ​បញ្ហានយោបាយ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស របស់​កម្ពុជា​។ ដោយសារ​មិនទាន់​ឃើញ​ចំណុច​វិជ្ជមាន​ណាមួយ ក្នុងការ​អាច​រក្សាបាន​EBA ពី​ការព្រមាន​ដក​របស់​ភាគី​អឺរ៉ុប ពី​កម្ពុជា ទើប​បង្ក​ជា​ការបារម្ភ ពី​មជ្ឈដ្ឋាន​នានា មាន​អ្នកវិភាគ និង​អ្នកនយោបាយ​ក្រៅ​រដ្ឋាភិបាល​ជាដើម​។ តែ​ជា​ការឆ្លើយតប រដ្ឋាភិបាល​បាន​ហៅ​អ្នក​ដែល​បារម្ភ ឬ កំពុងតែ​ទឹកភ្នែក​ទឹក​សំបោរ រឿង​បាត់បង់​EBA ថា​ជា​ទឹកភ្នែក​ក្រពើ​។ 

​លោក​យ៉ង សាំង​កុមារ អ្នកជំនាញ​សេដ្ឋកិច្ច និង​ជា​អ្នកនយោបាយ​មួយរូប​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ជារឿយ​តែង​បង្ហាញ​ក្តីបារម្ភ​ពី​ការបាត់បង់​EBA​នេះ​ខ្លាំងជាងគេ អស់សំណើច​នឹង​ភាសា​បែប​ចំអកឡកឡឺយ​នេះ​។ បើតាម​លោក​យ៉ង សាំង​កុមារ អះអាងថា បើ​ទោះ​កន្លងមក​រដ្ឋាភិបាល តែង​បង្ហាញ​កាយវិការ​ធ្វើ​ដូច​មិន​បារម្ភ​ពី​ការបាត់បង់​EBA​ក្តី ប៉ុន្តែ​ធាតុពិត រដ្ឋាភិបាល​ខ្លួនឯង​ហ្នឹងហើយ ដែល​កំពុង​ភ័យ​ស្លន់ស្លោ​ខ្លាំងជាងគេ ពីព្រោះ​ជា​មុខមាត់ និង​ជា​ការទទួលខុសត្រូវ ក្នុងនាម​ជា​រដ្ឋាភិបាល​។ 

​លោក​យ៉ង សាំង​កុមារ មើលឃើញថា អ្វីដែល​រដ្ឋាភិបាល​ពិបាក​នឹង​ធ្វើតាម​អឺរ៉ុប​នោះ​គឺ ការធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ​។ ប៉ុន្តែ​លោក​សង្ឃឹមថា ភាគី​អឺរុប និង​រដ្ឋាភិបាល​កម្ពុជា នឹង​រកឃើញ​ចំណុចកណ្តាល ដើម្បី​គ្រប់ភាគី​អាច​ទទួលយកបាន​។ តើ​អ្វី​ទៅជា​ដំណោះស្រាយ​នយោបាយ ជា​កណ្តាល​មួយ ដើម្បីឲ្យ​កម្ពុជា រក្សា​EBA​បន្តទៀត​?

​ជា​បន្ត សូម​ស្តាប់​ការលើកឡើង​របស់លោក​យ៉ង សាំង​កុមារ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

 ពាក្យគន្លឹះ  លោកយ៉ងសាំងកុមារEBA

ព័ត៌មានផ្សេងទៀត