KOICA​រៀបចំ​គម្រោង​គ្រប់គ្រង​កន្លែង​ចាក់​សំរាម​នៅ​ខេត្ត​សៀមរាប​ឆ្នាំ​២០២១

01-12-2019 9:50 am 128

​លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ដឹកនាំ​ក្រុមការងារ​ជួបប្រជុំ​ជាមួយ​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(KOICA)​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​ការសិក្សា​រៀបចំ​ផែនការ​គម្រោង​មេ នៃ​ការគ្រប់គ្រង​កន្លែង​ចាក់​សំរាម​នៅ​ខេត្ត​សៀមរាប​ឆ្នាំ​២០២១ ដោយ​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​លោក ហេង ណា​រ៉េត អគ្គនាយក​នៃ​អគ្គនាយក​គាំពារ​បរិស្ថាន លោក ងែ​ត បុល អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សំណល់​រឹង និង​សហការី​របស់​ទីភ្នាក់ងារ KOICA កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​លោក សៅ សុភាព បានបញ្ជាក់​ថា ធនាគារពិភពលោក បាន​ផ្តល់​ជំនួយ​ទឹកប្រាក់​ប្រមាណ​ជាង​៦០​លាន ដើម្បី​ជួយ​ក្នុង​ការរៀបចំ​គ្រប់គ្រង​សំរាម សំណល់​រឹង​ដែល​ផ្តោត​សំខាន់​ទៅលើ​៣​ទីតាំង គឺ​ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​ទីក្រុង​ភ្នំពេញ​៕

ព័ត៌មានផ្សេងទៀត