ចិន​ចេញ​ច្បាប់​ថ្មី​​ឲ្យ​អ្នកប្រើប្រាស់​​ទូរស័ព្ទ​​ប្រើ​បច្ចេកវិទ្យា​​ស្កេនមុខ​

01-12-2019 9:00 am 165
ប្រជាជនចិន​ដែលប្រើប្រាស់ទូរស័ព្ទ

​ប្រជាជន​នៅ​ក្នុងប្រទេស​ចិន​ពេលនេះ តម្រូវឲ្យ​ប្រើប្រាស់​បច្ចេក​វិទ្យាស្កេន​មុខ នៅពេល​ចុះឈ្មោះ​ប្រើប្រាស់​ទូរស័ព្ទ​ថ្មី​។ ការធ្វើ​ដូច្នេះ​ដោយសារតែ​អាជ្ញាធរ​ចិន កំពុង​ស្វែងរក​ការបញ្ជាក់​អត្ដ​សញ្ញាណ នៃ​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេត​នៅក្នុង​ប្រទេស​ដែលមាន​រាប់លាន​នាក់​។ ច្បាប់​ថ្មី​ដែល​ប្រកាស​កាលពី​ខែ​កញ្ញា នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃអាទិត្យ​នេះហើយ​។​

​រដ្ឋាភិបាល​ចិន​បាន​និយាយថា ចង់​ការពារ​សិទ្ធិ​ស្របច្បាប់​និង​ផលប្រយោជន៍​ប្រជាជន​ចិន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​។ ចិន​ក៏​ធ្លាប់ប្រើ​បច្ចេកវិទ្យា​ស្កេនមុខ ដើម្បី​ស្ទង់​ចំនួន​ប្រជាជន​របស់ខ្លួន​ដែរ​។ ចិន​គឺជា​មេដឹកនាំ​ពិភពលោក​មួយ​ខាង​បច្ចេកវិទ្យា ប៉ុន្ដែ​ការប្រើប្រាស់​កាន់តែខ្លាំង​ឡើងៗ​នៅ​ទូទាំងប្រទេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បាន​បង្កឲ្យមាន​ការជជែក​ដេញដោល​ច្រើន​។​

​នៅ​ចិន​ពេល​ចុះឈ្មោះ​ប្រើប្រាស់​ទូរស័ព្ទ​ថ្មី​ឬក៏​ចង់​ប្រើ​អ៊ី​ន​ធឺ​ណេត មាន​រួចទៅហើយ​ការទាមទារ​ឲ្យ​អ្នកប្រើប្រាស់​បង្ហាញ​អត្ដ​សញ្ញាណ​ប័ណ្ណសម្គាល់ខ្លួន និង​មាន​ការថតរូប​របស់​ពួកគេ ប៉ុន្ដែ​ពេលនេះ​ពួកគេ​នឹងត្រូវ​ស្កេនមុខ​បន្ថែមទៀត ដើម្បី​ផ្ទៀងផ្ទាត់​ថា​ពិតជា​ត្រឹមត្រូវ​ជាមួយនឹង​អត្ដ​សញ្ញាណ​ប័ណ្ណ​ដែល​ផ្ដល់ឲ្យ​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​ប្រទេស​ចិន​បាន​ព្យាយាម​អនុវត្ដ​ច្បាប់ ដើម្បី​ធានាថា​មនុស្ស​គ្រប់រូប​ដែល​ប្រើ​អ៊ី​ន​ធឺ​ណេត បានបញ្ជាក់​អត្ដ​សញ្ញាណ​ពិតប្រាកដ​៕

ព័ត៌មានផ្សេងទៀត