U19​​កម្ពុជា​​ឡើង​ទៅកាន់​​វគ្គ​ចុងក្រោយ​​AFC U19 Championship​​ហើយ​

01-12-2019 8:20 am 429
រូបភាពឈុត​​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ

​នៅ​ទីបំផុត​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ បាន​ជួប​រឿង​ក្នុង​ប្រវត្ដិសាស្ដ្រ​ហើយ នោះ​គឺអាច​ឡើង​ទៅលេង​នៅ​វគ្គ​ចុងក្រោយ​ពានរង្វាន់​AFC U19 Championship 2020 នៅ​ប្រទេស​អ៊ូ​ស​បេគី​ស្ថាន ក្រោយពី​ប៉ាឡេ​ស្ទីន​ស្មើ​គុយ​វ៉ែត​៣-៣ ក្នុង​ការប្រកួត​កាលពី​យប់​ម្សិលមិញ​។ ដ្បិត​ការប្រកួត​រវាង​គុយ​វ៉ែត​និង​ប៉ាឡេ​ស្ទីន​ស្ថិតក្នុង​ពូល​A ប៉ុន្ដែ​ក៏​ជា​ការកាត់ក្ដី​សម្រាប់​អនាគត​របស់​ជម្រើសជាតិ​កម្ពុជា​ដែល​ស្ថិតក្នុង​ពូ​ល​G​ដែរ​។ លទ្ធផល​នេះ​បានធ្វើឲ្យ​ក្រុម​កម្ពុជា​ជាប់ជា​ក្រុមលេខ​២​ល្អ​ទី​៥ បាន​ឡើងទៅ​វគ្គ​ចុងក្រោយ​។​

យ៉ាងណាមិញ​ការប្រកួត​នៅ​អ៊ូ​ស​បេគី​ស្ថាន នៅ​មានការ​បែក​ចែក​ពូ​ល​បន្ដទៀត ព្រោះ​មាន​១៦​ក្រុម​ត្រូវ​ចូលរួម​។ នេះ​គឺជា​រឿង​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ ដែល​កម្ពុជា​អាច​ឡើងទៅ​វគ្គ​១៦​ក្រុម​នៃ​ពានរង្វាន់​AFC U19 Championship 2020​។ វា​ក៏​មិនមែនជា​រឿង​ចៃដន្យ​ពេកដែរ ព្រោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ ក៏​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ពេល​ប្រកួត​ជម្រុះ​នៅក្នុង​ពូ​ល ជាក់ស្ដែង​បាន​យកឈ្នះ​ក្រុម​ខ្លាំង​ថៃ​ដែល​ស្ថិតក្នុង​ពូ​ល​ជាមួយគ្នា​ថែមទៀត​៕

ព័ត៌មានផ្សេងទៀត