ទាញយក​កាល់ស្យូម​ពី​ឆ្អឹង​ស៊ុប​!

30-11-2019 4:58 pm 425

​សម្រាប់​អាហារ​ប្រភេទ​បន្លែ​ឬ​ផ្លែឈើ បើសិនជា​យកទៅ​ស្ងោរ ឬ​ស្រុស​យូរពេក​នឹង​ធ្វើឲ្យ​បាត់បង់​គុណភាព ដោយសារ​ជាតិ​សំខាន់​ផ្សេងៗ នឹងត្រូវ​រលាយ​អស់​ទៅតាម​កម្តៅ​នោះ​។ ផ្ទុយទៅវិញ​ឆ្អឹង​សត្វ​ស្ងោរ​ឬ​រម្ងាស់​(​ស្ងោរ​ស៊ុប​) កាន់តែ​យូរ​កាន់តែ​ល្អ ព្រោះ​កាល់ស្យូម​ក្នុង​ឆ្អឹង​សត្វ នឹង​រលាយ​ចេញមក​ជាមួយ​ទឹក​ស៊ុប​។ អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​Harvard និង​មន្ទីរពេទ្យ​នៅ​បូ​ស្តុន សហរដ្ឋអាមេរិក បាន​ណែនាំ​ថា ប្រសិនបើ​ថែម​ទឹក​ខ្មេះ និង​ទឹក​ក្រូចឆ្មារ​ចូល ឬ​ដាក់​ប៉េង​ប៉ោះ ទៅ​ស្ងោរ​ជាមួយ​ឆ្អឹង​ស៊ុប​នោះ វា​ជួយ​ទាញ​កាល់ស្យូម​ពី​ការស្ងោ​ឆ្អឹង​សត្វ បន្ថែម​ឡើងដល់​ជាង ៦៤​ភាគរយ​។​

​ជាតិ​កាល់ស្យូម​ត្រូវបាន​គេ​ដឹង​យ៉ាងច្បាស់​ថា ជួយ​ដល់​សុខភាព​ឆ្អឹង និង​ការពារ​ផលវិបាក​នៃ​ឆ្អឹង​នៅពេល​ក្រោយ​ដូចជា ការពារ​កុំឲ្យ​មាន​ជំងឺពុក​ឆ្អឹង​។ ជាតិ​កាល់ស្យូម​ក៏មាន​សារសំខាន់​ផងដែរ ក្នុង​ការថែរក្សា​ធ្មេញ និង​អញ្ចាញធ្មេញ ដោយ​ធ្វើឲ្យ​ឆ្អឹងថ្គា​មមាន​សុខភាព​ល្អ​និង​រឹងមាំ និង​ការពារ​សាច់ដុំ​បេះដូង ដោយ​ជួយ​ធ្វើឲ្យ​ប្រាកដថា បេះដូង​របស់​អ្នក​កន្ត្រាក់​បាន​ត្រឹមត្រូវ​។ ជាតិ​កាល់ស្យូម​មាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត ទាំង​សម្រាប់​ទារក​នៅក្នុងផ្ទៃនិង​មនុស្ស​ធំ​៕

 ពាក្យគន្លឹះ  សុខភាពកាល់ស្យូម

ព័ត៌មានផ្សេងទៀត