សព​ជនជាតិ​វៀតណាម​៣៩ ដែល​រកឃើញ​នៅ​អង់គ្លេស បាន​ដឹក​មកដល់​ប្រទេស​កំណើត​

30-11-2019 11:53 am 653

​សាកសព​ជនជាតិ​វៀតណាម​ទាំង​៣៩​នាក់ ដែល​ត្រូវបាន​គេ​រកឃើញ​ក្នុង​រថយន្ត​ដឹក​ទូ​កុងតឺន័រ នៅក្បែរ​ទីក្រុង​ឡុង​ដ៍​នៃ​ប្រទេស​អង់គ្លេស ត្រូវបាន​ដឹក​មកដល់​ប្រទេស​វៀតណាម​ហើយ ដោយ​សាកសព​ជនរងគ្រោះ​ចំនួន ២៣​នាក់​ចុងក្រោយ ត្រូវបាន​ដឹក​មកដល់​អាកាសយានដ្ឋាន Noi Bai នៃ​ទីក្រុង​ហាណូយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។ នៅ​ក្នុងនោះ សាកសព​មួយចំនួន​បាន​បូជា​រួចរាល់ នៅ​ប្រទេស​អង់គ្លេស តែ​ក៏បាន​នាំយក​ធាតុ​ត្រឡប់មក​វៀតណាម​វិញ​ដែរ​។​

​សូម​រម្លឹកថា ប៉ូលិស​អង់គ្លេស​កាលពី​ខែ​មុន​បាន​ឃាត់​រថយន្ដ​ដឹក​សព​មួយគ្រឿង មាន​ផ្ទុក​សាកសព​ចំនួន​៣៩​នាក់ ស្ដ្រី​៨​នាក់​និង​បុរស​៣១​នាក់ ហើយ​ក្នុងនោះ​មាន​ក្មេងប្រុស​ពីរ​នាក់​អាយុ​១៥​ឆ្នាំ​។ សាកសព​ទាំង​៣៩​នាក់ គឺជា​ជនជាតិ​វៀតណាម​ទាំងអស់ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​អង់គ្លេស​។ ប៉ូលិស​កំពុងបើក​ការស៊ើបអង្កេត​បន្ថែម​ជុំវិញ​ករណីនេះ ហើយ​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់​ផងដែរ ជុំវិញ​ការចោទប្រកាន់ថា​បាន​ប្រព្រឹត្ដ​អំពើ​មនុស្សឃាតនិង​ការជួញដូរ​មនុស្ស​៕​

 ពាក្យគន្លឹះ  វៀតណាមសព១៩នាក់

ព័ត៌មានផ្សេងទៀត