បុរស​ដែល​ចាក់​សម្លាប់​មនុស្ស​២​នាក់​នៅ​អង់គ្លេស​ធ្លាប់ជា​អ្នកទោស​ភេរវកម្ម​

30-11-2019 10:53 am 119

​បុរស​ម្នាក់​ប្រដាប់​ដោយ​កាំបិទ​នៅក្នុង​ដៃ បានធ្វើ​សកម្មភាព​ចាក់​សម្លាប់​មនុស្ស​នៅលើ​ស្ពាន​មួយ នៃ​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​សុក្រ​។ នៅក្នុង​ហេតុការណ៍​នេះ បាន​បណ្តា​លឲ្យមនុស្ស​២​នាក់​ស្លាប់បាត់​បង់ជីវិត និង​៣​នាក់​ផ្សេងទៀត​រងរបួស​។ ចំណែកឯ​ជនបង្ក ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់ និង​ប្រកាសថា ហេតុការណ៍​នេះ ជា​ការវាយប្រហារ​ភេរវកម្ម​។​

​ប៉ូលិស​បានកំណត់​អត្តសញ្ញាណ​ជនបង្ក​ឈ្មោះ Usman Khan អាយុ​២៨​ឆ្នាំ ធ្លាប់​ត្រូវបាន​ផ្តន្ទាទោស​ពី​បទល្មើស​ភេរវកម្ម​នៅក្នុង​ឆ្នាំ​២០១២ ហើយ​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគា​នៅក្នុង​ខែធ្នូ​ឆ្នាំ​២០១៨ ប៉ុន្តែ​ស្ថិតនៅក្រោម​ការតាមដាន​របស់​ប៉ូលិស​។ យ៉ាងណាក៏ដោយ ពេលនេះ​ប៉ូលិស​បាន​បើក​ការស៊ើបអង្កេត​បន្ថែម ដោយ​កំពុង​ស្រាវជ្រាវ​អាសយដ្ឋាន​មួយ​នៅ Staffordshire ជា​កន្លែង​ដែល​លោក Usman Khan ធ្លាប់​រស់នៅ ដើម្បី​ស្វែងរក​ក្រែង​មាន​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​នៅក្នុង​ការវាយប្រហារ​នេះ​៕

 ពាក្យគន្លឹះ  អង់គ្លេសចាក់សម្លាប់

ព័ត៌មានផ្សេងទៀត