តារា​​K-popពីររូប​​ត្រូវ​ជាប់​ពន្ធនាគារ​​ករណី​​រំលោភ​ផ្លូវភេទ​​និង​ចែករំលែក​​វីដេអូ​សិច​

29-11-2019 5:32 pm 165
លោកJung Joon-young (ឆ្វេង) និងលោក Choi Jong-hoon

​តារាចម្រៀង​K-pop​របស់​កូរ៉េខាងត្បូង​ពីររូប ត្រូវបាន​តុលាការ​កូរ៉េខាងត្បូង​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ពីបទ​រំលោភ​ផ្លូវភេទ​លើ​ស្ដ្រី​រងគ្រោះ និង​ថត​វីដេអូ​សកម្មភាព​ហើយ​ចែកចាយ ធ្វើឲ្យមាន​ការទាក់ទាញ​យ៉ាងខ្លាំង​ពី​ឧស្សាហកម្ម​ផ្លូវ​ងងឹត​ផ្នែក​កម្សាន្ដ​មួយ​នេះ​។ តុលាការ​បាន​កាត់ទោស​តារាចម្រៀង​Jung Joon-young​អាយុ​៣០​ឆ្នាំ​នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៦​ឆ្នាំ​។ ចំណែក​តារាចម្រៀង​Choi Jong-hoon​អាយុ​៣០​ឆ្នាំ​ដូចគ្នា ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ​។ អ្នក​ទាំងពីរ​នេះ​គឺជា​សមាជិក​នៃ​ក្រុម​ជជែក​តាម​អ៊ី​ន​ធឺ​ណេត ដែល​ចែករំលែក​វីដេអូ​សិច ការសេព​គ្រឿងញៀន និង​ការរំលោភ​សេពសន្ថវៈ​៕

 ពាក្យគន្លឹះ  កម្សាន្ដតារា​K-pop​

ព័ត៌មានផ្សេងទៀត