ស្តៅ​មាន​ប្រសិទ្ធភាព​កម្ចាត់រោគ​ផ្សិត​លើ​ស្បែកក្បាល​

29-11-2019 5:19 pm 628

​ស្បែកក្បាល​តែងតែ​រមាស់​ជាប្រចាំ និង​មាន​លេចឡើង​នូវ​បន្ទះ​ពណ៌​ស លើ​ស្បែកក្បាល​មែន​ទេ​? ទាំងនេះ​ប្រហែលជា​អ្នក​កំពុង​តែមាន​រោគ​ផ្សិត​លើ​ស្បែកក្បាល​ហើយ​។ កោសិកា​ស្បែក​ដែល​ងាប់ រួមផ្សំ​ជាមួយ​ប្រេង​និង​សារធាតុ​កខ្វក់ វា​បង្កើតជា​កន្លែង​បង្កាត់​ពូជ​ដ៏​ល្អឥតខ្ចោះ​របស់​ពពួក​ផ្សិត​។ ការឆ្លង​រោគ​ផ្សិត​បែបនេះ ច្រើនតែ​បណ្តាលមកពី​អនាម័យ​ស្បែកក្បាល​មិន​បានល្អ ការលាង​សម្អាត​សក់​មិនបាន​ទៀងទាត់​ជាដើម​។ រីឯ​ការប្រើប្រាស់​ផលិតផល ដែលមាន​ផ្ទុក​សារ​ធាតុគីមី ក៏​អាចធ្វើឲ្យ​អ្នក​ជួបប្រទះ​បញ្ហា​នេះដែរ​។​

​ចំពោះ​ប​ញ្ហ​នេះ អ្នក​អាច​ដោះស្រាយបាន​ដោយ​ប្រើ​ប្រេង​ស្តៅ​។ ប៉ុន្តែ​ដើម្បីឲ្យ​វា​កាន់តែ​មាន​ប្រសិទ្ធភាព អ្នក​អាច​យក​ប្រេង​ចម្រាញ់​ពីស្តៅ​ចំនួន​២​ស្លាបព្រា លាយ​ជាមួយ​ប្រេង​ដូង​១​ស្លាបព្រា រួច​យកមក​លាប​លើ​ស្បែកក្បាល​និង​សរសៃសក់ រក្សាទុក​ចន្លោះ​ពី​៣០​ទៅ​៦០​នាទី ចាំ​លាង​សម្អាត​ជាមួយ​សាប៊ូ ដែល​ស័ក្តិសម​ជាមួយ​ស្បែកក្បាល​និង​សរសៃសក់​របស់​អ្នក​។ អ្នក​គួរតែ​ធ្វើបែបនេះ​២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​៕

ព័ត៌មានផ្សេងទៀត