ប្រភេទ​ភេសជ្ជៈ​ជួយ​ពន្យារ​ភាព​ចាស់​

29-11-2019 4:45 pm 182

​ជា​ការពិត មនុស្ស​ម្នាក់ៗ ជៀស​ពី​ភាព​ចាស់​មិន​រួច​ទេ ហើយ​សញ្ញា​នៃ​ភាព​ចាស់ ដែល​យើង​អាច​មើលឃើញ ដូចជា​សក់​ប្រែ​ពណ៌ សក់​ជ្រុះ​និង​ស្នាម​ជ្រួញ​ដែល​លេចឡើង​នៅលើ​ផ្ទៃមុខ​។ ភាព​ចាស់​មិនអាច​មាន​អ្វី​មក​រារាំង​បាន តែមាន​វិធី​អាច​ពន្យារ​បាន ដោយ​ការអនុវត្ត​នូវ​របៀប​រស់នៅ ដែលមាន​សុខភាព​ល្អ និង​ប្រកាន់ខ្ជាប់​នូវរ​បប​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​។ នៅ​ក្នុងនោះ ភេសជ្ជៈ​ក៏​រួម​ច​ណែ​ក បង្អាក់​ភាព​ចាស់​កុំឲ្យ​ដើ​រទាន់​វ័យ​របស់អ្នក​ផងដែរ​។ ការ​ទទួលទាន​ទឹក​ឲ្យបាន​គ្រប់គ្រាន់​រាល់ថ្ងៃ​ជារឿង​ចាំបាច់​មួយ ទន្ទឹមនឹងនោះ​អ្នក​គួរ​ទទួលទាន​កាហ្វេ​ដែល​មានគុណ​ភាពល្អ មួយថ្ងៃ​មួយ​ពែង​, ស្រាក្រហម​មួយ​ថ្ងៃមួយ​កែវ​សម្រាប់​ស្ត្រី និង​មួយថ្ងៃ​ពីរ​កែវ​សម្រាប់​បុរស​,​តែ​បៃតង​, ផ្លែ​ប័រ​,​ទឹក​ក្រូចថ្លុង​,​ទឹកដូង​,​ទឹក​ប្រទាល​កន្ទុយក្រពើ​និង​ទឹកដោះគោ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត