លោក​កត្តា អ៊​ន​៖ សេរីភាព​បញ្ចេញមតិ​តាម​អ៊ី​ន​ធឺ​ណេត​នៅ​កម្ពុជា​មាន​ភាពទូលំទូលា​យ​

29-11-2019 4:17 pm 169

​បន្ទាប់ពី​អង្គការ​Freedom House​ចេញ​របាយការណ៍​មួយ​កាលពីពេល​ថ្មីៗ​នេះ ដោយបាន​កត់សម្គាល់ឃើញ​ថា ការបញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​បន្តធ្លា​ក់​ចុះនោះ ត្រូវបាន​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​ធ្វើ​ការងារ​ទាក់ទង​នឹង​សិទ្ធិមនុស្ស​បដិសេធថា​មិនបាន​ឆ្លុះបញ្ចាំង អំពី​ស្ថានភាព​ពិត​ជាក់ស្ដែង​នៅ​កម្ពុជា​នោះទេ​។ 

​លោក​កត្តា អ៊​ន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែង ថា នៅក្នុង​ប្រទេស​កម្ពុជា មិនទាន់មាន​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ដូច​​បណ្ដា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន​នោះទេ​។ ដូច្នេះ​ប្រជាពលរដ្ឋ​នៅ​កម្ពុជា អាច​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​យ៉ាង​ទូលំទូលាយ ដែល​ផ្ទុយ​នឹង​របាយការណ៍​របស់​អង្គការ​Freedom House​។ 

យ៉ាងណាក៏ដោយ មន្ត្រី​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ប្រើប្រាស់​សេរីភាព​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ធ្វើយ៉ាងណា​កុំឲ្យ​រំលោភ​ច្បាប់របស់​កម្ពុជា និង​ធ្វើយ៉ាងណា​កុំឲ្យ​ប៉ះពាល់​ទៅដល់​កិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់​អ្នកដទៃ​។ 

​ជា​បន្ត​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក​ឃួន សុភ័​ក្រ ជាមួយ​លោក​កត្តា អ៊​ន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​ដូចតទៅ​! 

សំឡេង៖

 ពាក្យគន្លឹះ  បញ្ចេញមតិអ៊ីនធឺណេត

ព័ត៌មានផ្សេងទៀត