កូរ៉េខាងត្បូង សន្យា​នឹង​បន្ត​ជួយ​លើកកម្ពស់​សុវត្ថិភាព​និង​ សុខភាព​កម្មករ​នៅ​កម្ពុជា​

29-11-2019 3:18 pm 127
  ស្តាប់
ស្តាប់ជាសំឡេង

​គណៈប្រតិភូ​នៃ​ទីភ្នាក់ងារ​សុខភាព និង​សុវត្ថិភាព​ការងារ​កូរ៉េ (KOSHA) សន្យាថា​នឹង​បន្ត​ជួយ​កម្ពុជា​ក្នុង​ការលើកកម្ពស់​បញ្ហា​សុវត្ថិភាព និង​សុខភាព​ការងារ​ដល់​កម្មករនិយោជិត តាម​រោងចក្រ​សហគ្រាស​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត ការសន្យា​នេះ​ធ្វើឡើង ក្នុងជំនួប​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង លោកស្រី Heaeun CHOI អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ ក្រសួង​ការងារ​នៃ​សាធារណៈរដ្ឋ​កូរ៉េ នា​ថ្ងៃទី​២៨ ខែវិច្ឆិកា​។​

​លោក អ៊ិត សំហេង បាន​ការស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ លើ​គ្រប់​វិស័យ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ  ក៏ដូចជា​លើកកម្ពស់​សុវត្ថិភាព និង​សុខុមាលភាព​របស់​ពល​ករ​នៃ​ប្រទេស​ទាំងពីរ ក្រោ ម​គម្រោង​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​ដែល​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ អនុសញ្ញា​របស់​អង្គការ​អន្តរជាតិ​ខាង​កា រងារ ច្បាប់​និង​បទដ្ឋាន​នានា ។​

​នៅក្នុង​ជំនួប​ពិភាក្សា​នេះដែរ លោក​រដ្ឋមន្ត្រី បានស្នើ​ដល់​ភាគី​កូរ៉េ​ជួយ​ពន្លឿន​ការអនុវត្ត​គម្រោង​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​ច្បាប់​ស្ដីពី​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កម្ពុជា ឲ្យ​រួច​រាល់នៅក្នុង​ឆ្នាំ​២០២៣ ខាងមុខនេះ ដើម្ប​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ការងារ ជំងឺ វិជ្ជាជីវៈ របស់​កម្មករនិយោជិត​នៅ​កន្លែងធ្វើការ ដែល​ច្បាប់​នេះ​បាន​ប្រើប្រាស់​នៅក្នុង​តំបន់​អាស៊ាន​រួចមកហើយ​ដែរ លើកលែងតែ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ​ប៉ុណ្ណោះ ដែល​មិនទាន់​មានច្បាប់​នេះ​នៅឡើយ​។​

​ជា​ការឆ្លើយតប​លោកស្រី Heaeun CHOI បញ្ជាក់ថា​រដ្ឋាភិបាល​កូរ៉េ កំពុងតែ​រៀបចំ​ច្បាប់ គតិយុត្តិ និង​ចុះ​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​ធានាថា ក្រោយពី​ច្បាប់​នេះ​ត្រូវ​បាន​ដាក់ឲ្យអនុវត្ដ គឺ​ទទួល​ការគាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ និង​ផ្ដល់​ផលប្រយោជន៍​ដល់​កម្មករនិយោជិត​កាន់តែ​ប្រសើរឡើង​។ ​សូមបញ្ជាក់​ផងដែ​រថា ដោយមាន​ការស្នើសុំ​ពី​ភាគី​កម្ពុជា​លើ​ការរៀបចំ​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ KOSHA បាន​ឯកភាព​លើ​ការគាំទ្រ​ក្នុង​ការសិក្សា​ស្រាវជ្រាវ ដោយ​នាយកដ្ឋាន​ពេទ្យ​ការងារ តា មរយៈ​គម្រោង​សម្រាប់​រយៈពេល ៣​ឆ្នាំ (២០២១-២០២៣)​។ គម្រោង​នេះ​នឹង សិ ក្សាស្រាវជ្រាវ ព្រមទាំង​ដំណើរការ​រៀបចំ​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស និ ង​ហិរញ្ញវត្ថុ​ពី​ក្រសួង​មុខ​របប និង​ការងារ និង​KOSHA​ដែល​ប្រើប្រាស់​ថវិកា​សរុប​ចំនួ ន ២៧៧,៨៦៣​ដុល្លារ​អាមេរិក​៕

 ពាក្យគន្លឹះ  ក្រសួងការងារកូរ៉េ

ព័ត៌មានផ្សេងទៀត