លោក​ថោង ខុន​ លើកទឹកចិត្ត​ដល់​ទេសចរ​​បើកបរ​ដោយ​ខ្លួនឯង​​គួរ​ពង្រីក​ទស្សនកិច្ច​ទៅកាន់​តំបន់​សមុទ្រ​​

29-11-2019 1:46 pm 156

​លោក​ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកទឹកចិត្ត​ដល់​ភ្ញៀវទេសចរ​ដែល​បើកបរ​រថយន្ត​ដោយ​ខ្លួនឯង គួរតែ​ពង្រីក​ខ្សែ​ទស្សនកិច្ច​ទេសចរណ៍​របស់ខ្លួន ឱ្យបាន​ទៅដល់​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ឱ្យបាន​ច្រើន​រួមមាន​៖​ខេត្ត​ព្រះសីហនុ កំពត កែប និង​ខេត្តកោះកុង ក៏ដូចជា​តំបន់​ភូមិភាគ​ឦសាន​របស់​កម្ពុជា ដែលជា​តំបន់​កំពុងមាន​សក្ដានុពល​ខ្លាំង​សម្រាប់​វិស័យ​ទេសចរណ៍​ក្រៅពី​ទៅ​ទស្សនា​តំបន់​បេតិកភណ្ឌ រាជធានី​ភ្នំពេញ​។​
​ការលើកទឹកចិត្ត​ខាងលើនេះ ខណៈដែល​កម្ពុជា​កំពុង​ស្វាគមន៍​ក្បួន​រថយន្ត​ទេសចរណ៍ Caravan To urs ដែល​ចេញដំណើរ​ពី​ខេត្ត​យូ​ណាន ប្រទេស​ចិន កាត់​តាម​ប្រទេស​ឡាវ​មកដល់​កម្ពុជា​។​

​លោក​ថោង ខុន បន្តថា ដំណើរ​ក្បួន​រថយន្ត​នេះ គឺ​ពិតជា​រួមចំណែក​ជំរុញ​កិច្ចសហប្រតិបត្តិការ ទាំង​ក្នុង ក្របខណ្ឌ​ទ្វេភាគី និង​តំបន់ ដូចជា​ក្នុង​ក្របខណ្ឌ​សហប្រតិបត្តិការ​ទន្លេមេគង្គ​-​ឡាន​ឆាង​ជាដើម ពិ​សេ ស​ព្រឹត្តិការណ៍​នេះ គឺជា​ផ្នែក​មួយ​នៃ​ការអបអរសាទរ «​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​ចិន​-​កម្ពុជា​លើកដំបូង​» ឈានឆ្ពោះ​ទៅ​សម្រេចបាន​សមិទ្ធផល​ជាទី​មោទនៈ​ជាច្រើន​ទៀត សម្រាប់​កិច្ច សហប្រតិបត្តិការ​ក្នុង​វិ ស័យ​ទេសចរណ៍​។​

​គួរ​បញ្ជាក់ថា ក្បួន​រថយន្ត​ទេសចរណ៍ Caravan Tours ខាងលើនេះ បាន​ចេញដំណើរ​ពី​ទីក្រុង​គុន​មីង ខេត្ត​យូ​ណាន ប្រទេស​ចិន នា​ថ្ងៃទី​២៥ ខែវិច្ឆិកា និង​បាន​មកដល់​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​២៦ ខែ វិច្ឆិកា ដោយ​ឆ្លងកាត់​ខេត្តស្ទឹងត្រែង ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង ខេត្ត សៀមរាប មុនពេល​ត្រឡប់​ទៅកាន់​ទីក្រុង​គុន​មីង​វិញ ដែលមាន​រយៈពេល​២៧​ថ្ងៃ ក្នុង ចម្ងាយ ទាំង ទៅ​ទាំង​មក​ប្រមាណ ៥,៧២០​គីឡូម៉ែត្រ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា តាមរយៈ​ក្បួន​រថយន្ត Caravan Tours យើង​ក៏​អាច មើលឃើញ​ពីស ក្តា​នុ ពល​ទេសចរណ៍​ដ៏​ទាក់ទាញ អំពី​ការតភ្ជាប់​តាម​ផ្លូវគោក​រវាង​ប្រទេស​ចិន ឡាវ និង​កម្ពុជា ដែល​នឹង​ជួ យ ជំរុញ​ទេសចរ​ចិន​មក​កម្ពុជា​កាន់តែច្រើន ក៏ដូចជា​ជំរុញ​ទេសចរ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន និង​ប្រទេស ឡាវ តាមរយៈ​ការធ្វើដំណើរ​ដែល​បើកប​រ​ដោយ​ខ្លួនឯង (Self-Driving Tour) នេះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត