ក្រសួងការបរទេសចិននៅថ្ងៃទី២៨វិច្ឆិកានេះ បានបញ្ជាក់នឹងចាត់វិធានការដ៏តឹងរ៉ឹងបំផុត ប្រសិនបើអាមេរិកបន្ដជ្រៀតជ្រែកនៅហុងកុង។ ក្រសួងបញ្ជាក់ថាសេចក្ដីព្រាងច្បាប់ចុះហត្ថលេខាដោយលោកដូណាល់ ត្រាំកាលពីថ្ងៃទី២៧វិច្ឆិកា ដែលគាំទ្រក្រុមតវ៉ាហុងកុង គឺជាការជ្រៀតជ្រែកដ៏ធ្ងន់ធ្ងរបំផុតក្នុងកិច្ចការផ្ទៃក្នុងចិន។ កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនឹងត្រូវរងនូវភាពបរាជ័យ ហើយវាជារឿងគួរឲ្យស្អប់ខ្ពើមនិងពិតជាមានចេតនាអាក្រក់ណាស់។
តាំងពីដើមទីមកម្ល៉េះដែលចិនបានព្រមានដល់អាមេរិក បើមិនព្រមឈប់លូកដៃនៅហុងកុងនោះនឹងប្រឈមផលវិបាក។ ប៉ុន្ដែអាមេរិកនៅតែបង្ហាញជំហរឲ្យដោះស្រាយបញ្ហាដោយសន្ដិវិធី ហើយទទូចឲ្យចិនត្រូវរកវិធីសាស្ដ្របញ្ចប់អំពើហិង្សានៅហុងកុង។ ទាក់ទងនឹងការអនុម័តច្បាប់គាំទ្រប្រជាធិបតេយ្យនៅហុងកុងរបស់អាមេរិក ចិនចាត់ទុកជាការំលោភបំពានលើច្បាប់អន្ដរជាតិ និងរំលោភលើបទដ្ឋានរបស់អន្ដរជាតិផងដែរ៕