ឥណ្ឌូនេស៊ី​​នឹង​ផ្លាស់ប្ដូរ​​ការងារ​មន្ដ្រី​សាធារណៈ​​មួយចំនួន​​ជំនួស​ដោយ​​បច្ចេកវិទ្យា​AI

28-11-2019 1:57 pm 178
ប្រធានាធិបតីឥណ្ឌូនេស៊ីលោកចូកូ វីដូដូ

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​ចូកូ វី​ដូ​ដូនៅ​ថ្ងៃទី​២៨​វិច្ឆិកា​នេះ បានចេញ​បញ្ជា​ឲ្យ​ទីភ្នាក់ងា​ររដ្ឋាភិបាល ត្រូវ​រុះរើ​មុខងារ​មន្ដ្រី​សាធារណៈ​ចំនួន​ពីរ​ចេញ​ក្នុង​ឆ្នាំ​២០២០ ដោយ​ជំនួស​មកវិញ​ជាមួយនឹង​បច្ចេកវិទ្យា​សិប្បនិម្មិត​វៃឆ្លាត​ឬ​ហៅ​កាត់​ថា​AI​។ ធ្វើ​ដូច្នេះ​ដើម្បី​កាត់បន្ថយ​ការរាំងស្ទះ​ការងារ​។ លោក​វី​ដូ​ដូ​លើកឡើង​ដូច្នេះ នៅក្នុង​កិច្ច​ជំនួប​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ធំៗ ខណៈ​លោក​បាន​ដាក់ចេញ​នូវ​របៀបវារៈ​ទី​ពីរ មាន​គោលបំណង​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធរ​បស់​ឥណ្ឌូនេស៊ី តាមរយៈ​ការកាត់បន្ថយ​ការពឹងផ្អែក​លើ​ធនធានធម្មជាតិ​។​

​លោក​វី​ដូ​ដូ​គូសបញ្ជាក់​បន្ថែមថា ដើម្បី​កាត់បន្ថយ​ការិយាល័យ​រដ្ឋមន្ដ្រី ការបែងចែក​កំពូលៗ​ចំនួន​បួនជាន់ថ្នាក់​របស់​ទីភ្នាក់ងារ​រដ្ឋាភិបាល នឹងត្រូវ​បង្រួម​ទៅជា​ពីរ​វិញ​នៅ​ឆ្នាំក្រោយ​។ លោក​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ដ្រី​ធ្វើ​កំណែទម្រង់រដ្ឋបាល​និង​ការិយាល័យ​រដ្ឋមន្ដ្រី ជំនួស​ដោយ​ការប្រើប្រាស់​បច្ចេកវិទ្យា​វៃ​ឆ្លាត​AI​វិញ​។ ដូច្នេះ​ការបំពេញ​ការងារ​នឹង​កាន់តែ​លឿន​ជាង​មុន​។ ប៉ុន្ដែ​លោក​វី​ដូ​ដូមិន​បញ្ជាក់​លម្អិត​ថា តួនាទី​ណាមួយ​នឹងត្រូវ​ផ្លាស់ប្ដូរ ឬក៏​របៀប​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នោះទេ​៕

ព័ត៌មានផ្សេងទៀត