នៅក្នុងការប្រកួតលើកទីពីររបស់ខ្លួន ក្នុងព្រឹត្ដិការណ៍កីឡាអាស៊ីអាគ្នេយ៍(SEA Games )លើកទី៣០ឆ្នាំ២០១៩នៅប្រទេសហ្វីលីពីនកាលពីយប់មិញ ក្រុមជម្រើសជាតិU22កម្ពុជាពិតជាធ្វើបានយ៉ាងល្អប្រសើរ នៅពេលប៉ះជាមួយជម្រើសជាតិU22ទីម័រខាងកើត។ កម្ពុជាបានយកឈ្នះទីម័រខាងកើតក្នុងលទ្ធផល៥ទល់នឹង០ ដោយឈរនៅកំពូលតារាងបណ្ដោះអាសន្នក្នុងពូលA។ សូមបញ្ជាក់ដែរថា កាលពីប្រកួតបើកឆាកកម្ពុជាស្មើ១ទល់នឹង១ជាមួយម្ចាស់ផ្ទះហ្វីលីពីន។ កម្ពុជាស្ថិតក្នុងពូលAជាមួយម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត៕