ក្រុមហ៊ុន​ចិន និង​កូរ៉េ រួម​គ្នា​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​រថយន្ត​នៅ​កម្ពុជា​

27-11-2019 5:33 pm 1256

​វិនិយោគិន​ចិន និង​កូរ៉េ បានសម្រេច​ចុះ​អនុស្សារណៈ​យោគ​ជ​យល់​គ្នា (MOU) បង្កើត​រោងចក្រ​តម្លើងរថយន្ត​ធុន​ធ្ងន់​នៅ​កម្ពុជា សម្រាប់​នាំចេញ​ទៅ​កាន់​បណ្តា​ប្រទេស​នៅក្នុង តំបន់​អាស៊ាន​។ 
​យោងតាម​ខ្លឹមសារ​គោលបំណង នៃ​អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន Daehan របស់​កូរ៉េ និង​ក្រុមហ៊ុន Sinotruk International របស់​ចិន រួមមាន​៖

ទី​១. ដើម្បី​បង្កើត​ការផ្ទេរ​បច្ចេកទេស​រថ​យន្ត ដឹក​ទំនិញ​ធុន​ធ្ងន់ និង​ម៉ាស៊ីន ដើម្បី​បង្កើត​ការងារ​បន្ថែមទៀត ហើយក៏​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​ឧស្សាហកម្ម​រថយន្ត​នៅ​កម្ពុជា​ផង​ដែរ​។ 

​ទី​២. កិច្ចសហប្រតិបត្តិការ​ឧស្សាហកម្ម ក្នុងចំណោម​ប្រទេស​កម្ពុជា កូរ៉េ និង​ចិន នឹង​អាច​ធ្វើឲ្យ​យុគសម័យ​ថ្មី​នៃ​ការអភិវឌ្ឍ ដែល​អាច​ពង្រឹង​ដើម្បី​ឈានដល់​គោលដៅ​របស់​ភាគី​ទាំងពីរ និង​បច្ចុប្បន្ននេះ ជា​យុគសម័យ​នៃ​ទីផ្សារ​អាស៊ាន​តែមួយ ហើយ​ចក្ខុវិស័យ​របស់​យើង គឺ​ចង់ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេសផ​លិត​រថយន្ត​ធំៗ​៕ 

ព័ត៌មានផ្សេងទៀត