ម៉ាឡេស៊ី​ព្រមាន​ថា​ ក្រុម​IS​អាច​ផ្លាស់ប្តូរ​មូលដ្ឋាន​ប្រតិបត្តិការ​ទៅ​អាស៊ីអាគ្នេយ៍​

27-11-2019 3:28 pm 584
  ស្តាប់
ស្តាប់ជាសំឡេង

​ការស្លាប់​របស់​មេដឹកនាំ​ក្រុម​សកម្មប្រយុទ្ធ​IS លោក Abu Bakr al-Baghdadi នឹង​ជំរុញ​ឲ្យ​គ្នីគ្នា​ពួកគេ​ដែល​នៅរស់ ប្រមូលផ្តុំ​បើក​ទំព័រ​ថ្មី នៃ​ប្រតិបត្តិការ​ភេរវកម្ម​។ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​ម៉ាឡេស៊ី​លោក Muhyiddin Yassin បាន​និយាយថា ក្រុម​IS​អាច​នឹង​បង្វែរ​គោលដៅ​ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​វិញ​ម្តង ដ្បិត​បន្ទាយ​ដ៏​រឹងមាំ​របស់​ពួកគេ​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ ត្រូវបាន​វាយ​បំបែក ហើយ​សមាជិក្រុ​មបាន​បែកខ្ញែក​គ្នា ខ្លះ​ស្លាប់ ខ្លះ​ត្រូវ​ចាប់ខ្លួន រីឯ​ខ្លះទៀត​ធ្វើដំណើរ​ទៅ​ប្រទេស​កំណើត​វិញ ដោយហេតុថា សមាជិក​ក្រុម​IS មាន​ការចូលរួម​ស្ទើរ​ចម្រុះ​ជាតិ​សាសន៍​។ 

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និយាយ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​មកពី​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា​ASEAN នៅ​ទីក្រុង​បាងកក​ថា ម៉ាឡេស៊ី​នឹង​នៅតែ​រក្សា​ការការពារ ប្រឆាំង​ទល់នឹង​ការគំរាមកំហែង បង្កឡើង​ដោយ​អ្នក​ប្រយុទ្ធ ដែល​វិលត្រឡប់​មកពី​បរទេស​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ម៉ាឡេស៊ី​បង្ក្រាប​ផែនការ​ភេរវកម្ម​បាន​ជាច្រើន​ក​រ​ណី​។ លោក Muhyiddin បញ្ជាក់ថា កងកម្លាំង បាន​បំបែក​ផែនការ​វាយប្រហារ​ភេរវកម្ម រៀបចំ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​IS បាន​ចំនួន​២៥ ហើយ​ចាប់ខ្លួន​មនុស្ស​ចំនួន​៥១២​នាក់ ដែល​សង្ស័យថា ជា​បណ្តាញ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​IS ក្នុង​រយៈពេល​៦​ឆ្នាំកន្លងមក​។ 

​ប្រទេស​ម៉ាឡេស៊ី​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចាប់តាំងពី​ខ្មាន់កាំភ្លើង​ដែល​ចងសម្ព័ន្ធភាព​ជា​មួយក្រុម​IS បាន​បើ​ការវាយប្រហារ​ជា​បន្តបន្ទាប់ នៅ​រដ្ឋធានី​ហ្សា​កាតា នៃ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ខែមករា​ឆ្នាំ​២០១៦​។ ប្រទេស​ម៉ាឡេស៊ី​ផ្ទាល់ ក៏​មានប្រវ​ត្តរង​នូវ​ការវាយប្រ​ហា​រដោយ​ក្រុម​IS​ដែរ​។ ក្រុម​នេះ ក៏បាន​អះអាង​ទទួលខុសត្រូវ ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់បែកដៃ នៅ​ជាយក្រុង​កូឡា​ឡាំ​ពួ​ប្រទេស​ម៉ាឡេស៊ី កាលពី​ខែមិថុនា​ឆ្នាំ ២០១៦ ដែល​បាន​បណ្តា​លឲ្យមនុស្ស ៨ នាក់​រងរបួស ហើយ​នេះ​ជា​ការវាយប្រហារ​លើកដំបូង នៅលើ​ទឹកដី​នៃ​ប្រទេស​ម៉ាឡេស៊ី​៕

ព័ត៌មានផ្សេងទៀត