ថ្ងៃនេះ​កម្ពុជា នឹង​ប៉ះ​ទីម័​រខាង​កើត ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០

27-11-2019 11:59 am 368

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា U22​នឹង​បន្ដ​ជួប​ក្រុម​ជម្រើស​ជាតិ ទីម័​រខាង​កើត នា​វេលា​ម៉ោង ៧​យប់​នេះ​) ក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។​នេះ​គឺជា​ប្រកួត​ទី​២ ក្នុង​ពូ​ល ហើយក៏​ជា​ប្រកួត​ដ៏​សំខាន់​របស់​ក្រុម​គោព្រៃ​កម្ពុជា​ផងដែរ បន្ទាប់ពី​ប្រកួត​បើកឆាក​ស្មើ​ក្រុម​ម្ចាស់ផ្ទះ U22 ហ្វីលីពីន ១-១ កន្លងទៅ​។ 

​គួរ​បញ្ជាក់ថា សម្រាប់​បេសកកម្ម​ចូលរួម​ស៊ី​ហ្គេម​ឆ្នាំនេះ ក្រុម U22 កម្ពុជា គឺ​ស្ថិតក្នុង​ពូ​ល A ជាមួយ​ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ទីម័​រខាង​កើត និង​ម្ចាស់ផ្ទះ​ហ្វីលីពីន ។ ហើយ​ថ្ងៃ​នេះដែរ មុន​ឈានដល់​ការប្រកួត​របស់​កម្ពុជា ក្រុម​ម្ចាស់ផ្ទះ U22 ហ្វីលីពីន ក៏ត្រូវ​ប្រកួត​ទី​២ ជាមួយ​មី​យ៉ាន់​ម៉ា នា​វេលា​ម៉ោង ៣​រសៀល​នេះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត