ដំណោះស្រាយ​និង​វិធី​ការពារ​កុំឲ្យ​កើតមុន​ក្បាល​ខ្មៅ​

27-11-2019 10:23 am 379

​អ្នក​ដែល​កំពុងតែ​មាន​បញ្ហា​មុន​ក្បាល​ខ្មៅ អាច​ដោះស្រាយបាន ដោយ​យក​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ចំនួន​២​គ្រាប់ មក​លាប​លើ​ផ្ទៃមុខ រក្សាទុក​២​នាទី ហើយ​លាប​ពីលើ​មួយ​ជាន់​ទៀត រក្សាទុក​២០​នាទី រួច​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ ស៊ុត​ពណ៌​ស​ជួយ​រឹតបន្តឹង​រន្ធ​ញើស និង​ទាញ​ចេញ​នូវ​ភាពកខ្វក់ ដែល​នៅ​កកស្ទះ​ក្នុង​រន្ធ​ញើស ហើយ​ផ្តល់ឲ្យ​អ្នក​នូវ​ស្បែក​គ្មាន​ស្នាម​អុជ​ខ្មៅ​។ ក្រៅពី​វិធី​សមញ្ញ​នេះ នៅមាន​វិធី​ងាយៗ​តាមបែប​ធម្មជាតិ​ផ្សេងៗ​ទៀត ដែល​អាច​ដោះស្រាយ​បញ្ហា​មុន​ក្បាល​ខ្មៅ​បាន​។​

​បើទោះបីជា​មុន​ក្បាល​ខ្មៅ អាច​ដោះស្រាយបាន​ក៏ដោយ អ្នក​មិនគួរ​បណ្តោយឲ្យ​វា​កើតលើ​ផ្ទៃ​មុខរបស់​អ្នក​នោះទេ ព្រោះ​ចង់​មិន​ចង់វា​ធ្វើឲ្យមាន​ការរំខាន និង​ធ្វើឲ្យ​សម្រស់​ផ្ទៃមុខ​ធ្លាក់ចុះ​។ ដូច្នេះ​អ្នក​គួរ លាង​សម្អាត​ស្បែក​របស់​អ្នក​ឲ្យបាន​ទៀងទាត់ ឬ​ប្រើប្រាស់​ទឹក​ក្តៅឧណ្ណៗ លាង​មុខ ដើម្បី​កម្ចាត់​ភាពកខ្វក់​និង​ខ្លាញ់​ដែល​លើស ដែល​ការធ្វើ​បែបនេះ​នឹង​ជួយ​ការពារ​រន្ធ​ញើស​កុំឲ្យ​ស្ទះ​។ ក្រៅពីនោះ​អ្នក​ត្រូវ​សម្អាត​គ្រឿងសម្អាង​ចេញ​មុនពេល​ចូល​គេង ព្រោះ​ការចូល​គេង​ជាមួយ​មុខ​ជាប់​ម្ស៉ៅ​ផាត់​ពីថ្ងៃ អាច​បណ្តាលឲ្យរ​ន្ធ​ញើស​របស់​អ្នកស្ទះ​។ បន្ថែម​លើ​នេះ អ្នក​ត្រូវ​ងូតទឹក​បន្ទាប់ពី​ធ្វើ​សកម្មភាព​ខ្លាំង ដែល​នាំឲ្យ​បែកញើស​។ ញើស​អាច​បណ្តាលឲ្យមាន​បាក់តេរី និង​ប្រេង​ច្រើនពេក​លើ​ស្បែក​របស់​អ្នក ដែល​អាច​បណ្តាលឲ្យ​កើតមុន​ក្បាល​ខ្មៅ​៕ 


 ពាក្យគន្លឹះ  សម្រស់មុនក្បាលខ្មៅ

ព័ត៌មានផ្សេងទៀត