ប៉ូលិស​​អាមេរិក​​ធ្វើតេស្ដ​​សុនខ​​យន្ដ​​ដើម្បី​ជួយ​​សម្រួល​ការងារ​

27-11-2019 9:23 am 128
រូបភាពសុនខយន្ដដែលប៉ូលិសអាមេរិកប្រើជាជំនួយ​ក្នុងការងារ

​ប៉ូលិស​ក្នុង​រដ្ឋ​Massachusetts​សហរដ្ឋអាមេរិក បាន​ចំណាយពេល​៣​ខែ​ដើម្បី​ធ្វើតេស្ដ​សាកល្បង ការប្រើប្រាស់​សុនខ​យន្ដ​ដើម្បីឲ្យ​ធ្វើការ​ជាមួយ​មន្ដ្រីប៉ូលិស​។ សុនខ​យន្ដ​នេះ​ផលិត​ដោយ​ក្រុមហ៊ុន​Boston Dynamics ដែល​ជឿជាក់ថា​អាចជួយ​នៅពេល​ជួប​ឧប្បត្ដិហេតុ​ផ្ទាល់​ជាច្រើន ក៏ដូចជា​សេណា​រី​យ៉ូ​ហ្វឹកហាត់​ផងដែរ​។​

​ប៉ុន្ដែ​អ្វីដែល​ប៉ូលិស​បាន​ធ្វើតេស្ដ​សាកល្បង ត្រូវបាន​ក្រុម​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ពន្យល់​បន្ថែម​ពី​ការប្រើប្រាស់ ធ្វើយ៉ាងណា​ឲ្យមាន​តម្លាភា​ព និង​ប្រាកដថា​សុនខ​យន្ដ​នេះ​គ្មាន​បំពាក់អាវុធ មិន​រំលោភ​លើ​សិទ្ធិសេរីភាព​ស៊ីវិល ឬ​មិន​នាំទៅរក​ភាព​អ​យុត្ដិធម៌​និង​ការរើសអើង​ពូជសាសន៍​។ ជា​ការឆ្លើយតប​ប៉ូលិស​បាន​និយាយថា សុនខ​យន្ដ​ទាំងអស់នេះ​ត្រូវបាន​ប្រើប្រាស់​ជា​ឧបករណ៍​ឃ្លាំមើល​ចល័ត ទៅលើ​ទីតាំង​ដែល​គួរឲ្យ​សង្ស័យឬ​អាច​បង្ក​គ្រោះថ្នាក់​ដល់​មន្ដ្រីប៉ូលិស​ពេល​បំពេញការងារ​៕

ព័ត៌មានផ្សេងទៀត