សិង្ហ​បុរី​៖​​លួច​ថត​ស្រីៗ​​ស្លៀក​សំពត់​ខ្លី​​ទីបំផុត​​ត្រូវ​ជាប់​ពន្ធនាគារ​

27-11-2019 8:49 am 382
រូបភាព​បង្ហាញ​ពីបុរសម្នាក់​លួចថត​ស្ដ្រី​ស្លៀកសំពត់ខ្លី

​ផ្ទុះ​ករណី​មួយ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​បង្ក​ជា​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ​មាន​បុរស​ម្នាក់​លួច​ថត​ស្រីៗ​ស្លៀកសំពត់​ខ្លី​។ ប៉ុន្ដែ​បុរស​វ័យ​៦១​ឆ្នាំ​ឈ្មោះ​Poon Heng Wah ត្រូវបាន​កាត់ទោស​កាល​ពី​ថ្ងៃទី​២៥​វិច្ឆិកា ឲ្យ​ជាប់ពន្ធនាគារ​១៦​សប្ដាហ៍​បន្ទាប់ពី​រកឃើញ​កំហុស​។ បុរស​រូបនេះ​ប្រឈម​បទចោទប្រកាន់​រហូតដល់​បួន​ករណី នៃ​ការប្រមាថ​ភាពថ្លៃថ្នូរ​របស់​ស្ដ្រី ជាមួយនឹង​ករណី​ចោទប្រកាន់​ពី​ផ្សេងទៀត​កំពុង​ត្រូវបាន​ពិចារណា​។ 

​តុលាការ​បាន​បញ្ជាក់ថា បុរស​រូបនេះ​បានធ្វើ​សកម្មភាព​ថត​វីដេអូ កាលពីដើម​ខែកក្កដា​និង​បញ្ចប់​សកម្មភាព​នៅ​ខែសីហា​ឆ្នាំ​២០១៧ ពោលគឺ​មាន​រយៈពេល​ប្រហែល​មួយខែ​។ លោក​បាន​យក​ទូរស័ព្ទ​លួច​ថត​វីដេអូ​ស្រីៗ​ដែល​ស្លៀកសំពត់​ខ្លី ដោយ​ពុំ​ឲ្យ​ជនរងគ្រោះ​ដឹង​នោះទេ ទុកជា​ការកម្សាន្ដ​និង​ការប្រកួតប្រជែង​ផ្ទាល់ខ្លួន​របស់លោក​។ ប៉ុន្ដែ​សកម្មភាព​នេះ​មិនយូរប៉ុន្មាន​ក៏ត្រូវ​បែកការ ហើយ​លោក​Poon​ក៏ត្រូវ​ចាប់​បញ្ចូនទៅឲ្យ​ប៉ូលិស​៕

ព័ត៌មានផ្សេងទៀត