ល្ហុងជាផ្លែឈើងាយរកនិងមានតម្លៃថោក តែផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពនិងសម្រស់ មិនចាញ់ផ្លែឈើដទៃឡើយ។ យោងតាមការចុះផ្សាយ ដោយគេហទំព័រ stylecraze ទឹកល្ហុងត្រូវបានគេអះអាងថា មានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលជំងឺមហារីក ជាពិសេសជំងឺមហារីកពោះវៀនតែម្តង។ Lycopene មាននៅក្នុងផ្លែល្ហុង ក៏ជួយការពារជំងឺមហារីកដែរ។
ក្រៅពីនោះទឹកល្ហុងជួយដោះស្រាយបញ្ហាក្រពះ និងការរំលាយអាហារ, ការទល់លាមក, ការពារជំងឺដាច់សរសៃឈាមខួរក្បាល, ការមករដូវមិនទៀង, ការរលាកផ្លូវដង្ហើម, បង្កើនកម្រិតភាពស៊ាំ និងជួយឲ្យស្បែកទន់រលោងថ្លា។
អ្វីដែលអ្នកត្រូវការដើម្បីធ្វើទឹកល្ហុង ក្រៅពីចំណិតល្ហុងទុំចំនួន៥០០ហ្គ្រាម អ្នកត្រូវការទឹកក្រូចច្របាច់១ពែង, ទឹកក្រូចឆ្មារ៣ស្លាបព្រានិងទឹកឃ្មុំ១ស្លាបព្រា។ យកគ្រឿងផ្សំទាំងនេះ ដាក់បញ្ចូលគ្នាហើយកិនឲ្យម៉ដ្ឋរលាយចូលគ្នា រួចចាក់ក្នុងកែវថ្លាគ្របឲ្យជិត រក្សាទុកក្នុងទូទឹកកក មុននឹងទទួលទាន៕