កុមារ​រស់នៅ​ក្បែរផ្លូវ​ធំ​ដែលមាន​ខ្យល់​មិនល្អ​អាច​ប៉ះពាល់​សួត​

26-11-2019 6:12 pm 75

​ការសិក្សា​បង្ហាញថា កុមារ​ដែល​ប្រឈម​នឹង​ការបំពុល​ខ្យល់​តាម​ចិញ្ចើមថ្នល់ អាចធ្វើឲ្យ​សួត​របស់​ពួកគេ​ក្រិន​រហូតដល់ ១៤​ភាគរយ​។ ការរស់នៅ​ក្នុង​ចម្ងាយ ៥០ ម៉ែត្រ​ពី​ផ្លូវធំ​អាច​បង្កើន​ហានិភ័យ នៃ​ជំងឺមហារីក​សួត​រហូតដល់ ១០​ភាគរយ​។ ការសិក្សា​លើ​ទីក្រុង​ចំនួន ១៣ នៅ​ចក្រភព​អង់គ្លេស​និង​ប៉ូឡូញ បាន​រកឃើញថា ការបំពុល​បរិយាកាស​បង្កឲ្យមាន​ឱកាស​ខ្ពស់ នៃ​ការកើត​ជំងឺ​បេះដូង​,​ដាច់​សរសៃឈាម​ខួរក្បាល​,​ខ្សោយបេះដូង​និង​រលាក​ទងសួត​។ ការបំពុល​ខ្យល់​ធ្វើឲ្យប៉ះពាល់​សួតរ​បស់ក្មេងៗ ហើយ​អ្នក​ដែលមាន​ជំងឺ​សួត​ស្រាប់ អាចធ្វើឲ្យ​សួត​របស់​ពួកគេ ធ្លាក់​ក្នុងស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ​ផងដែរ ដោយសារ​គុណភាព​ខ្យល់​មិនល្អ​។ នេះ​បើតាម​ការចុះផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​BBC  នៅ​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩៕

 ពាក្យគន្លឹះ  សុខភាពសួត

ព័ត៌មានផ្សេងទៀត