បញ្ហាស្រូវចុះថោកលោក​ពេជ្រ ស្រស់​ថា រដ្ឋាភិបាល​មិន​គួរ​យក​រួចខ្លួនទេ

26-11-2019 5:21 pm 339
  ស្តាប់
ស្តាប់ជាសំឡេង

​ស្ទើរ​រៀងរាល់ឆ្នាំ ក្រោយ​ការប្រមូល​ផល​ស្រូវ ប្រជាពលរដ្ឋ​តែងតែ​ត្អូញត្អែរ ពី​បញ្ហា​តម្លៃ​លក់​នៅលើ​ទីផ្សារ​ចុះថោក ដែល​ធ្វើឲ្យ​ពួកគាត់​ជួប​ការលំបាក​។ នេះ​ជា​ការលើកឡើង​ពី​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា ពិគ្រោះ​យោបល់​។​

​លោក​ពេជ្រ ស្រស់ អះអាងថា បញ្ហា​ទាំងនេះ ដោយសារ​រដ្ឋាភិបាល នៅ​មិនទាន់​គ្រប់គ្រង​តម្លៃ​ក្នុង​និង​ក្រៅ​តំបន់ ឲ្យមាន​តុល្យភាព ពិសេស​គ្រប់គ្រង ទៅលើ​ក្រុម​ពួក​ឈ្នួញ​ឆ្លៀតឱកាស​។ មួយវិញទៀត រដ្ឋាភិបាល នៅ​មិនទាន់ រៀប​ប្រព័ន្ធ​ច្រកចេញចូល​តែ​មួយ ឲ្យបាន​ល្អ​នៅឡើយ​។ លោក​បន្ថែមថា រដ្ឋាភិបាល​មិន​គួរ​ធ្វើ​អ្វី យក​រួចខ្លួន ដោយ​ការ​ស្រង់​ទិន្នន័យ​កសិកម្ម នៅតាម​តំបន់ ហើយ​មិន​ខ្វល់​ពី​សុខទុក្ខ​កសិករ​នោះ​ឡើយ​។ 

​ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​ពេជ្រ ស្រស់ ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត