កម្ពុជា​ស្នើ​កូរ៉េខាងត្បូង​បង្កើន​ការទទួលយក​ពលករ​ខ្មែរ​បន្ថែមទៀត​

26-11-2019 10:42 am 132

​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​ស្នើ​រដ្ឋាភិបាល​កូរ៉េខាងត្បូង បង្កើន​ចំនួន​ពលករ​ចូលធ្វើការ នៅ​ប្រទេស​មួយ​នេះ ឲ្យបាន​កាន់តែ​ច្រើន​ថែមទៀត ខណៈ​បច្ចុប្បន្ន​ផ្តល់​បាន​ប្រមាណ​៦​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ​។​
​សំណើ​នេះ ត្រូវបាន​ធ្វើឡើង នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​លោកស្រី កាង ឈៀង​-​វ៉ា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​។​

​សូមបញ្ជាក់​ថា គិត​ចាប់ពី​ឆ្នាំ​២០០៧ រហូត​មក​ត្រឹម​ឆ្នាំ​២០១៩​នេះ មាន​ពលករ​សរុប​ចំនួន ៦៦,៥៦៥​នាក់ បាន​បញ្ជូន​មក​បំពេញ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​។ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ មាន​ពលករ​ជា​មធ្យម​ចំនួន ៦,០០០​នាក់ បាន​ទទួល​ការងារ​ពី​សាធារណរដ្ឋ​កូរ៉េ​ក្នុង​មួយ​ឆ្នាំៗ​៕

ព័ត៌មានផ្សេងទៀត