កម្ពុជា​ស្មើ​​ម្ចាស់​​​​​ផ្ទះហ្វីលីពីន ១-១ ក្នុងជំនួបស៊ីហ្គេម​​​លើកទី៣០

26-11-2019 9:27 am 131

ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ស្មើជាមួយក្រុមម្ចាស់ផ្ទះ U22 ហ្វីលីពីន បន្ទាប់ពីបញ្ចប់ការប្រកួតដោយលទ្ធផល ១-១ ក្នុងជំនួបបើកឆាកពូល A ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ២ឆ្នាំម្ដងនេះ នៅកីឡដ្ឋាន Rizal Memorial Stadium ទីក្រុងម៉ានីល ។

គួរបញ្ជាក់ថា សម្រាប់បេសកកម្មចូលរួមស៊ីហ្គេមឆ្នាំនេះ ក្រុម U22 កម្ពុជា គឺស្ថិតក្នុងពូល A ជាមួយម៉ាឡេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងម្ចាស់ផ្ទះហ្វីលីពីន ។ ចំពោះប្រកួតបន្ទាប់ ក្រុមដឹកនាំដោយបុរសអាហ្សង់ទីនលោក Felix G.Dalmas នឹងត្រូវជួបក្រុម U22 ទីម័រខាងកើត នាថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ៕

 

ព័ត៌មានផ្សេងទៀត