ស្រលាញ់​សុខភាព គួរ​ពិសា​អំបិល​ឲ្យ​តិច​

25-11-2019 7:15 pm 227

​អំបិល​មិន​ត្រឹមតែ​ធ្វើឲ្យ​អាហារ មាន​រសជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ជីវជាតិ​រ៉ែ​សំខាន់ៗ​ទៀតផង តែបើ​ពិសា​អំបិល​ច្រើនពេក អាច​ប៉ះពាល់​ដល់​សុខភាព​។ តាម​ការសិក្សា​របស់​អ្នកវិទ្យាសាស្ត្រ​អាមេរិក អំពី ផល​អាក្រក់​របស់​អំបិល មនុស្ស​មិនគួរ​ពិសា​អំបិល លើស​១​ថ្ងៃ ៦​ក្រាម​ទេ​។ ប្រសិនបើ​ពិសា​ច្រើន​លើស​ក្នុង​រយៈពេល​យូរ អាច​បណ្តាលឲ្យមាន​ជំងឺ ពាក់ព័ន្ធ​នឹង​បេះដូង និង​សរសៃឈាម​។ 

​ទស្សនា​វ​ដ្តី British Medical Journal បាន​រាយការណ៍​លទ្ធផល នៃ​ការសិក្សា​របស់​អ្នកស្រាវជ្រាវ ណែន​ស៊ី អា​រឃុក និង​ក្រុមការងារ ដែល​បាន​សាកល្បង​ជាមួយ​មនុស្ស ២​ក្រុម ក្នុង​រយៈពេល ១០​ទៅ​១៥​ឆ្នាំ​។ ក្រុម​មួយ​ពិសា​អំបិល​ត្រឹមតែ​បន្តិចបន្តួច​ប៉ុណ្ណោះ រីឯ​ក្រុម​មួយទៀត ពិសា​ដូច​ធម្មតា ហើយ​រកឃើញថា ក្រុមមនុស្ស​ដែល​ពិសា​អំបិល​តិច មាន​ជំងឺ​ទាក់ទង​នឹង​បេះដូង និង​សរសៃឈាម ប្រមាណ ៣០​ភាគរយ ហើយ​អត្រា​បាត់បង់​ជីវិត​ក៏​តិចជាង​ក្រុម​ដែល​ពិសា​អំបិល​ធម្មតា (​ច្រើន​)​ដែរ​។ 

​ការ​ពិសា​អំបិល​ច្រើន ធ្វើឲ្យ​ទឹកដក់​ក្នុងឈាម និង​ក្នុង​កោសិកា ធ្វើឲ្យ​តម្រងនោម​ធ្វើការ​ធ្ងន់​ឡើងៗ បេះដូង​លោត​កាន់តែ​ញាប់ ហើយ​ធ្វើឲ្យ​សម្ពាធ​ឈាម​កើន​ទៀត​។ ដូច្នេះ អ្នកជំនាញ បាន​ណែនាំ​ឲ្យប្រើ​គ្រឿងទេស រុក្ខ​ឱសថ ជំនួស​អំបិល​ប្រសើរ​ជាង​៕ ប្រភព​៖antkh

 ពាក្យគន្លឹះ  សុខភាពអំបិល

ព័ត៌មានផ្សេងទៀត