​១០​ខែ​​ឆ្នាំ​២០១៩​​​កម្ពុជា​នាំចេញ​ជ័រកៅស៊ូបាន២៦៦លានដុល្លារ​​កើន​ជាង​២០%​

25-11-2019 3:46 pm 188

​យោងតាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់​ឱ្យដឹងថា រយៈពេល​១០​ខែ ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ចំនួន ១៩៩,៩៧៥​តោន កើនឡើង​២៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ដោយ​ទទួលបាន​ចំណូល​ប្រមាណ ២៦៦​លាន​ដុល្លារ​អាមេរិក​។​

​របាយការណ៍​ដដែល​បាន​បញ្ជាក់ទៀតថា តម្លៃ​ជា​មធ្យម​របស់​ជ័រកៅស៊ូ នៅ​១០​ខែ​ដំបូង ឆ្នាំ​២០១៩​នេះ មានតម្លៃ ១,៣៣២​ដុល្លារ​ក្នុង​១​តោន បាន​ធ្លាក់ចុះ​២%​។ ដូច្នេះ​បើ​គិត​ជា​ចំណូល​ដែល​កម្ពុជា ទទួលបាន​ពី​ការនាំចេញ​ជ័រកៅស៊ូ​រយៈពេល​១០​ខែ មាន​ចំនួន​ប្រមាណ​ជា ២៦៦,៣៦៦,៧០០​ដុល្លារ​អាមេរិក​។ ដោយឡែក​សម្រាប់​ការនាំចេញ​ជ័រកៅស៊ូ ក្នុង​ខែតុលា មាន​ចំនួន​ប្រមាណ​ជាជាង ២៦,៩០៤​តោន ខណៈ​តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម​ក្នុង​ខែតុលា​នេះ​មានតម្លៃ ១,៣០៨​ដុល្លារ​ក្នុង​១​តោន បាន​កើនឡើង​០.៤១% បើ​ធៀប​និង​ខែ​មុន​កន្លងទៅ​៕


 ពាក្យគន្លឹះ  ការនាំចេញជ័រកៅស៊ូ

ព័ត៌មានផ្សេងទៀត