សង្គមស៊ីវិល៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាព្រួយបារម្ភសម្រាប់សង្គមកម្ពុជា

25-11-2019 3:07 pm 161

លោកគឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា បានលើកឡើង ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភសម្រាប់សង្គមកម្ពុជា ជាពិសេសសម្រាប់អ្នកពាក់ព័ន្ធ ដែលកំពុង តែបំពេញការងារ ទាក់ទងនឹងការរួមចំណែកនៅក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ។

ការលើកឡើងនេះ បន្ទាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញអំពីរបាយការណ៍ស្ដីពី ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ក្នុងរយៈពេល១០ខែឆ្នាំ២០១៩នេះ មានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ ពោលគឺកើតឡើងចំនួន៣ ៤៥៣លើក បើធៀបទៅនឹងឆ្នាំ២០១៨ មានការកើនឡើងចំនួន៧៦១លើក ហើយបានបណ្ដាលឲ្យមនុស្សស្លាប់១ ៦៦៥នាក់ កើនឡើង១៥១នាក់។

ជាបន្តសូមស្ដាប់កិច្ចសម្ភាសន៍រវាងលោកឃួន សុភ័ក្រ ជាមួយលោកលោកគឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖ 

ព័ត៌មានផ្សេងទៀត