​កម្ពុជា​និង​កូរ៉េខាងត្បូង​​ចុះហត្ថលេខា​លើ​ឯកសារ​​សំខាន់ៗ​ចំនួន​៥​ - វិទ្យុវាយោ - VAYO FM Radio

​កម្ពុជា​និង​កូរ៉េខាងត្បូង​​ចុះហត្ថលេខា​លើ​ឯកសារ​​សំខាន់ៗ​ចំនួន​៥​

25-11-2019 3:04 pm 326

​កម្ពុជា និង​សា​ធាណ​រដ្ឋ​កូរ៉េ (​កូរ៉េខាងត្បូង​) បាន​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៥ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក​។ ឯកសារ​សំខាន់​ទាំង​៥ ដែល​បាន​ចុះហត្ថលេខា​នោះ​រួមមាន​៖

១. កិច្ចព្រមព្រៀង​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា និង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្កា​រការ​គេចវេស​ពន្ធ និង​ការចៀសវាង​ពន្ធ​។ ចុះហត្ថលេខា​ដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​រដ្ឋមន្ត្រីការបរទេស​សាធារណរដ្ឋ​កូរ៉េ លោកស្រី Kang Kyung-wha​។​

២. សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។ ចុះហត្ថលេខា​ដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​រដ្ឋមន្ត្រីការបរទេស​សាធារណរដ្ឋ​កូរ៉េ លោកស្រី Kang Kyung-wha​។​

៣. អនុស្សារណៈ​យោគយល់​គ្នា (MoU) ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​។​

៤. អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន​។​

៥. សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ការចាប់ផ្តើម​ការសិក្សា​រួមគ្នា លើ​លទ្ធភាព​បង្កើត​កិច្ច​ព្រម​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​។​

​សូមបញ្ជាក់ថា ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៥ ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទាំង​ពីរ កម្ពុជា​-​កូរ៉េខាងត្បូង នា​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៩៕

ព័ត៌មានផ្សេងទៀត