គួរ​ប្រយ័ត្ន​!ក្នុង​ការប្រើប្រាស់​ថ្នាំ​ក្អក

24-11-2019 6:29 pm 141

​ទស្សនា​វ​ដ្តី Oeko-Test នៅ​ប្រទេស​អាល្លឺម៉ង់ បាន​ធ្វើតេស្ត​ថ្នាំ​បំបាត់​ក្អក​ចំនួន​៥១​ប្រភេទ ដោយ​រកឃើញថា មាន​ថ្នាំ​ប្រភេទ​ខ្លះ គ្មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​រោគ ហើយ​មាន​៣​ប្រភេទ ដែលផ្ទុក​សារធាតុ Dibutthy phtalat (DBP) ដែល​គេ​សង្ស័យថា អាចធ្វើឲ្យ​ទារ​ករលូត​មុនពេ​លកំណ​ត់​។ ​ប្រការ​ដែល​គួរ​ចៀសវាង គឺ​ថ្នាំកែរោគ​ក្អក​ប្រភេទ​ខ្លាំង ព្រោះ​សារធាតុ​ខ្លះ​ក្នុង​ថ្នាំកែរោគ​ក្អក អាច​ធ្វើឲ្យប៉ះពាល់​ដល់​អ្នកប្រើប្រាស់​។ ដូច្នេះ បើ​ទទួលទាន​ថ្នាំ​បំបាត់​ក្អក ដែល​មានគុណ​ភាពខ្លាំង គឺ​ត្រូវ​ប្រើតែ​ក្នុងពេល​ចាំបាច់​ប៉ុណ្ណោះ ដូចជា​ការឈឺ ក ដោយសារ​ស្លេស្ម ឬ​ក្អក ខណៈពេល​គេង​លក់​។ អ្នកជំនាញ​ណែនាំ​ថា ប្រសិនបើ​មាន​អាការ​ក្អក​ស្ងួត ក៏​គួរ​ទទួលទាន​ថ្នាំ​បំបាត់​ក្អក បើ​មិន​ដូច្នេះ​ទេ វា​អាចធ្វើឲ្យ​ស្លេស្ម​កកស្ទះ ក្នុង​បំពង់ខ្យល់ ដែល​អំណោយផល​ដល់​ពពួក​មេ​រោគ បាត់តេរី កក​ផ្តុំ បង្ក​ឲ្យ​កើត​អាការ​រលាក​សួត​។ 

​បច្ចុប្បន្ន មាន​ថ្នាំ​កែ​ក្អក​ចំនួន​៨​ប្រភេទ ដែលមាន​ប្រសិទ្ធភាព​ជាងគេ ចំណែក​ថ្នាំ​ឈ្មោះ Tussafug Dragees គ្មាន​គុណភាព​គ្រប់គ្រាន់​ទេ ព្រោះ​មាន​សារធាតុ​ពណ៌ Erythrosin ដែល​គេ​សង្ស័យថា បណ្តាលឲ្យ​រង​ប្រតិកម្ម និង​បំផ្លាញ​ក្រពេញ​ទី​រ៉ូ​អ៊ីដ​។ អ្នកជំនាញការ​បាន​ណែនាំ​ឲ្យ​បន្ថយ​ស្លេ​ស្ម​ដោយ​ខ្លួនឯង ដោយ​ការ​ពិសា​តែ​រុក្ខ​ឱសថ ដូចជា​ផ្កា​កេក​ហួយ មួយថ្ងៃ​៣​លីត្រ ឬ​ឆ្ពុង​មុខ​ជាមួយ​ចំហាយ​ទឹក​ក៏បាន​ផល​ដូចគ្នា​។ ក្រៅពីនេះ ការ​ហាត់ប្រាណ​ក្នុង​កន្លែង​ដែលមាន​អាកាសធាតុ​បរិសុទ្ធ ក៏​ជួយ​បន្ថយ​អាការ​ក្អក​បានដែរ​៕ ប្រភព​៖antkh

 ពាក្យគន្លឹះ  សុខភាពថ្នាំក្អក

ព័ត៌មានផ្សេងទៀត