​​​អតីត​មន្ដ្រី​CIA​​​អាមេរិក​ម្នាក់​ជាប់​ពន្ធនាគារ​​​១៩​ឆ្នាំ​​​រឿង​លួច​​​ស៊ើបការណ៍​​​ឲ្យ​ចិន​

23-11-2019 11:28 am 336
ស្លាកសញ្ញាសម្គាល់ទីភ្នាក់ងារCIAអាមេរិក

​អតីតមន្ដ្រី​CIA​អាមេរិក​ម្នាក់​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១៩​ឆ្នាំ ជុំវិញ​ការចោទប្រកាន់ថា​បាន​លួច​ស៊ើបការណ៍​សម្ងាត់​ឲ្យ​ប្រទេ​សចិន​។ លោក​Jerry Chun Shing Lee បា​ម​បម្រើការ​នៅ​ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​CIA ចន្លោះ​ពី​ឆ្នាំ​១៩៩៤-២០០៧​។ លោក​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមករា​ឆ្នាំ​២០១៨ ពីបទ​កាន់កាប់​ព័ត៌មាន​ការពារជាតិ​អាមេរិក​ខុសច្បាប់ ដែល​ក្រុម​រដ្ឋអាជ្ញា​ចោទប្រកាន់ថា លោក​បានប្រគល់​ព័ត៌មាន​នោះ​ទៅឲ្យ​ភ្នាក់ងា​រចិន​។​

​មាន​ការបញ្ជាក់​ផងដែ​រថា លោក​បាន​ផ្លាស់ប្ដូរ​ទៅ​ហុងកុង​ក្នុង​ឆ្នាំ​២០១០ ហើយ​បានទទួល​យកប្រាក់​ពី​ទីភ្នាក់ងារ​ចិន ជា​ថ្នូរ​នឹង​ការស្នើសុំ​ព័ត៌មាន​សម្ងាត់​ពី​លោក​។ ក្នុង​ខែឧសភា​លោក​Lee​ដែលមាន​អាយុ​៥៥​ឆ្នាំ បាន​សារភាព​ទោសកំហុស​ចំពោះ​ការចោទប្រកាន់ គឺ​ពីបទ​សមគំនិត​ក្នុងការ​ផ្ដល់ព័ត៌មាន​កា​រពារ​ជាតិ​ជួយ​រដ្ឋាភិបាល​បរទេស​។ រដ្ឋាភិបាល​អាមេរិក​មិនដែល​បង្ហាញ​ទេ​ថា លោក​បាន​ផ្ដល់ព័ត៌មាន​អ្វី​ដល់​រដ្ឋាភិបាល​ចិន ឬក៏​ទទួលបាន​ប្រាក់​៨៤​ម៉ឺន​ដុល្លារ​ពី​ចិន​នោះ​។ 

​ជុំវិញ​ករណីនេះ​ជំនួយការ​ការិយាល័យ​FBI នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា លោក​Lee​បាន​ក្បត់​ប្រទេស​របស់ខ្លួន​ដោយ​ភាព​លោភលន់ ហើយ​ធ្វើឲ្យ​អតីត​សហសេវិក​របស់លោក​ប្រឈម​គ្រោះថ្នាក់​។ ករណី​ដ៏​ធ្ងន់ធ្ងរ​នៃ​អំពើ​ក្បត់ជាតិ​និង​បទ​ឧក្រិដ្ឋកម្ម​របស់លោក ត្រូវបាន​បង្ហាញឲ្យឃើញតា​មរយៈ​ការកាត់ទោ​សដា​ក់​ពន្ធនាគារ​១៩​ឆ្នាំ​នៅពេលនេះ​៕

ព័ត៌មានផ្សេងទៀត