ទម្លាប់​ខុសឆ្គង​ដែល​ធ្វើឲ្យប៉ះពាល់​ឆ្អឹងខ្នង​

22-11-2019 6:49 pm 569

សម្រាប់​បុរស​តែងតែ​និយម​ដាក់​កាបូបដៃ នៅក្នុង​ហោប៉ៅ​ក្រោយ ជាពិសេស​អ្នក​ដែល​ស្លៀកខោ​ខូវប៊យ ដោយសារតែ​ងាយស្រួល​ក្នុងការ​រក្សាទុក និង​ដក​មកប្រើប្រាស់​។  ប៉ុន្តែ​ទោះបី​វា​ងាយស្រួល​ក៏ដោយ ការធ្វើ​បែបនេះ​មិន​ផ្តល់​ផល​វិជ្ជមាន​ចំពោះ​សុខភាព​ទេ​។ ការ​អង្គុយ​លើ​កាបូប​របស់​អ្នក សូម្បីតែ​រយៈពេល ១៥ នាទី​ក៏ដោយ អាច​បណ្តាលឲ្យ​ឆ្អឹងខ្នង​របស់អ្នក​ផ្លាស់ប្តូ​រខុស​ទម្រង់ដើម ហើយ​សរសៃពួរ​ឆ្អឹងខ្នង​របស់​អ្នកនឹង​ចាប់ផ្តើម​ប្រែប្រួល​។ ប្រសិនបើ​អ្នក​នៅតែ​បន្ត​ទម្លាប់​ខុសឆ្គង​របៀបនេះ ក្នុង​រយៈពេល​យូរ អាច​បណ្តាលឲ្យ​ឈឺ​ខ្នង​រ៉ាំរ៉ៃ និង​ឈឺចាប់​ត្រង់​ម្តុំ​ត្រគៀក​និង​ភ្លៅ​ជាដើម​៕

 ពាក្យគន្លឹះ  សុខភាពឆ្អឹងខ្នង

ព័ត៌មានផ្សេងទៀត