Tesla​​ធ្វើតេស្ដ​​រថយន្ដ​​Pickup​​ស៊េរី​ថ្មី​​នៅមុខ​ភ្ញៀវ​​តែម្ដង​​ដើម្បី​បញ្ជាក់​​គុណភាព​

22-11-2019 5:28 pm 210
រូបភាពលោកElon Muskឈរក្បែររថយន្ដដ​Pickup​ស៊េរីថ្មីរបស់ក្រុមហ៊ុនTesla​

​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​Tesla​លោក Elon Musk បានបង្ហាញ​ម៉ូត​រថយន្ដ​ស៊េរី​ថ្មី​របស់លោក​ទៅដល់​ភ្ញៀវ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅក្នុង​រដ្ឋ​California​សហរដ្ឋអាមេរិក​។ នោះ​គឺជា​ប្រភេទ​រថយន្ដ​Pickup​ឈ្មោះ​Cybertruck​ប្រើប្រាស់​អគ្គិសនី​។ រថយន្ដ​នេះដែរ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស ហើយ​រូបរាង​ក៏​ខុសពី​រថយន្ដ​Pickup​ផ្សេងៗ​ដែរ​។ 

​រយៈ​ចម្ងាយ​របស់​វា​គឺ​៤០២​គីឡូម៉ែត្រពេលសាកពេញ សម្រាប់​តម្លៃ​៣៩,៩០០​ដុល្លារ រីឯ​តម្លៃ​៦៩,៩០០​ដុល្លារ​វិញ មាន​រយៈ​ចម្ងាយ​រហូតដល់៨០៤​គីឡូម៉ែត្រ​ពេល​សាក​​អាគុយពេញ។ នៅក្នុង​ការដាក់​បង្ហាញ​នោះ​ក៏​មានការ​ធ្វើតេស្ដ​ចោលដុំដែក​លើ​កញ្ចក់​រថ​យន្ដ​ផងដែរ ដើម្បី​បង្ហាញ​ពី​ភាព​ធន់​របស់​វា ងាយស្រួល​សម្រាប់​អតិថិជន​សម្រេចចិត្ដទិញ​។ លោក Musk បានបញ្ជាក់​ផងដែ​រថា ការ​កុម្មង់​ទុក​មុន​អាច​ចាប់ផ្ដើមបាន ដោយ​រថយន្ដ​គ្រោង​នឹង​ចេញលក់​នៅ​អំឡុង​ឆ្នាំ​២០២០​ឬ​២០២១៕

ព័ត៌មានផ្សេងទៀត