កែ ឡេង​បន្ត​ឈ្នះ​មេដាយមាស​ក្នុង​ការប្រកួត​កីឡា​ប៉េតង់​ពិភពលោក​

22-11-2019 3:10 pm 449

​អ្នកស្រី កែ ឡេង​បន្ត​ឈ្នះ​មេដាយមាស​លើក​ទី​៤  បានទទួល​ក្នុង​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក​យុវជន និង​ស្ដ្រី លើក​ទី​១៧ បន្ទាប់ពី​ទម្លាក់​កីឡាការិនី​ឡាវ ដោយ​លទ្ធផល​៣៦ ពិន្ទុ ទល់នឹង​២២ ពិន្ទុ លើ​វិញ្ញាសា​វាយយក​ពិន្ទុ​(Shooting) នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ។​

​គួរ​បញ្ជាក់ថា សម្រាប់​វិញ្ញាសា​វាយយក​ពិន្ទុ​ផ្នែក​ស្ដ្រី​នេះ គឺជា​ការប្រកួត​ការពារ​មេដាយមាស​ពិភពលោក​លើក​ទី​៣ របស់​អ្នកស្រី កែ ឡេង បន្ទាប់ពី​អ្នកស្រី​ដណ្ដើមបាន ៣​លើ​កជាប់ៗ​គ្នា កាលពី​ឆ្នាំ​២០១៣ នៅ​បារាំង ឆ្នាំ​២០១៥ នៅ​ថៃ និង​ឆ្នាំ​២០១៧ នៅ​ចិន​៕

ព័ត៌មានផ្សេងទៀត