Google​នឹង​រឹតបន្ដឹង​​​​​ការផ្សាយ​ពាណិជ្ជកម្ម​​នយោបាយ​​ទូទាំង​ពិភពលោក​

21-11-2019 5:39 pm 117
រូបភាព​បង្ហាញពីការផ្សព្វផ្សាយពាណិជ្ជកម្មនយោបាយ

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​BBC​បានឲ្យដឹងថា ក្រុមហ៊ុន​Google​នឹងមិន​អនុញ្ញាតឲ្យ​មាន​ការផ្ស​ព្វ​ផ្សាយ ពី​យុទ្ធនាការ​ឃោសនា​នយោបាយ​ដោយ​សេរី​ដូច​មុន​ទៀត​ទេ​។ ក្រុមហ៊ុន​នឹង​រឹតបន្ដឹង​លើ​ការផ្សព្វផ្សាយ​ពី​យុទ្ធនាការ​ទាំងនេះ ដោយ​ចាប់ផ្ដើម​នៅក្នុង​ចក្រភព​អង់គ្លេស​មុនគេ គឺ​នៅក្នុងពេល​មួយ​សប្ដាហ៍​ទៀត​។ នៅ​សហភាព​អឺរ៉ុប​ចាប់ផ្ដើម​ក្នុង​ចុងឆ្នាំ​២០១៩ និង​នៅតាម​បណ្ដា​ប្រទេស​ផ្សេងទៀត​ទូទាំង​ពិភពលោក ចាប់ផ្ដើម​នៅ​ថ្ងៃទី​០៦​ខែមករា​ឆ្នាំ​២០២០​។ ប៉ុន្ដែ​យ៉ាងណាមិញ​យុទ្ធនាការ​ឃោសនា​នយោបាយ នឹង​នៅតែ​អាច​កំណត់​គោលដៅ​ផ្អែកលើ​អាយុ ភេទ និង​ទីតាំង​បាន ក្រៅពីនេះ​នឹង​ស្ថិតក្រោម​ការ​រឹតបន្ដឹង​។ គោលនយោបាយ​ថ្មី​របស់​ក្រុមហ៊ុន​Google ក្នុងន័យ​ធ្វើយ៉ាងណា​ដើម្បី​ស្ថិតនៅ​ចំណុចកណ្ដាល ស្នើឲ្យ​មាន​វិធីសាស្ដ្រ​ដោះស្រាយ  ដោយសារតែ​មាន​ព័ត៌មាន​មិន​ពិត​ផ្សព្វផ្សាយ​ជា​បន្ដបន្ទាប់​៕

ព័ត៌មានផ្សេងទៀត