រូបភាព​​រន្ទះ​នៅក្បែរ​​យន្ដហោះ​​ត្រូវគេ​ថត​បាន​ឃើញ​ហើយ​​ពិតជា​ស្រៀវ​

21-11-2019 1:54 pm 352
រូបភាព​រន្ទះ​​នៅក្បែរ​យន្ដហោះ

​រូបភាព​ដ៏​គួរឲ្យ​ព្រឺព្រួច​ត្រូវគេថ​តបាន នោះ​គឺជា​រូបភាព​រន្ទះ​នៅ​ជិត​យន្ដហោះ​មួយគ្រឿង ដែល​កំពុង​ចត​នៅ​អាកាសយានដ្ឋាន​Christchurch​ក្នុងប្រទេស​ណូវែល​ហ្សេ​ឡង់​។ ហេតុការណ៍​បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​១៥​និង​៣០​នាទី​ម៉ោង​ក្នុង​តំបន់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ហើយ​យន្ដហោះ​ដែល​ចត​នោះ​ប្រភេទ​Airbus A380​របស់​ក្រុមហ៊ុន​Emirates​។ បាតុភូត​រន្ទះ​ដែល​កើតឡើង​នៅក្បែរ​យន្ដហោះ​នេះ ប្រទះឃើញ​ដោយ​អ្នកបើក​ឧទ្ធម្ភាគចក្រ​ចេញពី​Garden City​។ ណូវែល​ហ្សេ​ឡង់ក៏​ចេញ​ការព្រមាន​ពី​បាតុភូត​ផ្គរ​រន្ទះ​ផងដែរ​នៅក្នុង​តំបន់​នោះ ដោយ​បញ្ជាក់ថា​ក្នុង​រយៈ​ពីរ​ម៉ោង​មាន​បាតុភូត​ផ្គរ​រន្ទះ​កើតឡើង​ដល់​៧០០​លើក​៕

ព័ត៌មានផ្សេងទៀត