ទទួលទាន​សាច់​ច្រើនពេក អាច​នាំឲ្យមាន​ការវិវត្តទៅ​ជា​គ្រួស​ក្នុង​តម្រងនោម​

21-11-2019 10:23 am 163

​តម្រងនោម​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ខ្លួន​អ្នក ដោយ​ទទួលបន្ទុក​ក្នុង​ការយក​កាកសំណល់​ចេញ​,  ច្រោះ​ជាតិពុល​និង​សារធាតុ​រាវ​ដែល​លើស​នៅក្នុង​ឈាម​របស់​អ្នក​ជាដើម​។ នោះ​ហើយ​ជា​មូលហេតុ ដែល​អ្នក​គួរតែ​ថែរក្សា​វាឲ្យ​បានល្អ ហើយ​ព្យាយាម​ថែរក្សា​ឲ្យមាន​សុខភាព​ល្អ​។ អាហារ​ដែល​អ្នកទទួល​ទាន​ប្រចាំថ្ងៃ ជះ​ឥទ្ធពិ​ល​យ៉ាងខ្លាំង​លើ​តម្រងនោម​។ អាហារ​មួយចំនួន អាច​បង្ក​គ្រោះថ្នាក់​ដល់​តម្រងនោម និង​ប៉ះពាល់​ដល់​ដំណើរការ​ធម្មតា​របស់​តម្រង​នោម ប្រសិនបើ​បរិភោគ​លើស​។ ការបរិភោគ​សាច់​ច្រើនពេក អាច​បណ្តាលឲ្យមាន​បញ្ហា​តម្រងនោម ពីព្រោះ​តែ​ប្រូតេអ៊ីន​សត្វ​អាច​ពិបាក​រំលាយ ហើយ​ក្លាយជា​បន្ទុក​សម្រាប់​តម្រង​នោម​។ 

​របប​អាហារ​ដែល​សំបូរ​ទៅដោយ​ប្រូតេអ៊ីន​សត្វ ក៏​អាច​នាំឲ្យមាន​ការវិវត្តទៅ​ជា​គ្រួសក្នុង​តំរងនោម​ដែរ​។ សាច់មាន​បរិមាណ purines ខ្ពស់ ដែល​ជំរុញ​ការផលិត​អាស៊ីត​អ៊ុយ​រិច ដែលជា​មូលហេតុ​មួយ ក្នុងចំណោម​មូលហេតុ​ទូទៅ នៃ​គ្រួស​ក្នុង​តម្រងនោម​។ ដើម្បី​ចៀសវាង​ការទទួល​ទាម​សាច់​ច្រើនពេក អ្នក​គួរ​ងាក​មក​ទទួលទាន បន្លែ​ឲ្យបាន​ច្រើន និង​គ្រាប់ស្វាយចន្ទី អាល់​ម៉ុន និង​គ្រាប់សណ្តែក​ជាដើម ដោយ​ពួកវា​ក៏មាន​ផ្ទុក​ប្រូតេអ៊ីន ដែល​រាងកាយ​ត្រូវកា​រដែរ​៕

 ពាក្យគន្លឹះ  សុខភាពគ្រួសតម្រងនោម

ព័ត៌មានផ្សេងទៀត