ស្ក្រាប់​កាហ្វេ​រូបមន្ត​សម្រាប់ស្បែ​កមុខ​ខ្លាញ់​

21-11-2019 10:09 am 179

​កាហ្វេ​អ៊ី​ន​មិនមែន​គ្រាន់តែ​អាច យកមក​ច្នៃ​ជា​ភេសជ្ជៈ​ដែលមាន​រសជាតិ​យ៉ាង​ឆ្ងាញ់​ពិសា​ប៉ុណ្ណោះ​ទេ វា​ក៏​ត្រូវបាន​គេ​ប្រើប្រាស់ ធ្វើជា​ស្ក្រាប់​ម៉ាស្សា​មុខ​ឲ្យ​ស្រស់ស្អាត​ផូ​ផង់​ផងដែរ​។ ស្ក្រាប់​ផ្សំ​ពី​កាហ្វេ​នឹង​ចូលទៅ​ដាស់​ស្បែក​របស់​អ្នក​ឲ្យនៅ​រស់​រវើក ហើយ​ធ្វើឲ្យ​ស្បែក​រលោង​បែប​ធម្មជាតិ​។ នេះ​ដោយសារតែ​នៅពេល​ត្រដុស​ស្ក្រាប់​នេះ វា​នឹង​ទៅ​បង្កើន​ចលនា​ឈាម​រត់​នៅក្រោម​ស្បែក​។ 

​សម្រាប់​អ្នក​ដែលមាន​ស្បែក​មុខខ្លាញ់ អាច​យក​កាហ្វេ​មួយ​ស្លាបព្រា លាយ​ជាមួយយ៉ា​អួ​មួយ​ស្លាបព្រា ច្របល់​ឲ្យចូល​គ្នា​សព្វ​។ ក្នុងករណី​អ្នក​ដែលមាន​ស្បែក​មុខ​ប្រតិកម្ម​ជាមួយយ៉ា​អួ អាចដាក់​ទឹកឃ្មុំ​ជំនួស​ក៏បាន​។ ទទួល​បានស្ក្រាប់​នេះហើយ យកមក​ម៉ាស្សា​លើ​ស្បែក​មុខ​ពី​១​ទៅ​២​នាទី រួច​រក្សាទុក​៥​នាទី​ចាំ​លាងជម្រះ​ចេញ​។ ដើម្បី​ទទួលបាន​លទ្ធផល អ្នក​គួរតែ​អនុវត្តតាម​រូបមន្ត​នេះ ឲ្យបាន​ម្តង​ឬ​ពី​រដងក្នុង​មួយ​សប្តាហ៍​៕

 ពាក្យគន្លឹះ  សម្រស់កាហ្វេ

ព័ត៌មានផ្សេងទៀត