ទទួលទាន​ចេក​១​ថ្ងៃ​១​ផ្លែ កាត់បន្ថយ​ហានិភ័យ​នៃ​ការ​គាំងបេះដូង​

20-11-2019 7:24 pm 181

​របាយការណ៍​របស់​សាលា​វេជ្ជសាស្ត្រ Harvard និយាយថា កម្រិត​ប៉ូ​តា​ស្យូម​ទាប អាច​បណ្តាលឲ្យមាន​ការរំខា​ន​ដល់​ចង្វាក់បេះដូង​។ ចេក​ដែល​សំបូរ​ទៅដោយ​ប៉ូ​តា​ស្យូម អាចជួយ​ប្រឆាំងនឹង​បញ្ហា​នេះ​។ បេះដូង គឺជា​សាច់ដុំ​រលោង​ដែល​ពឹងផ្អែក​លើ​ប៉ូ​តា​ស្យូម សម្រាប់​ការ​កន្ត្រាក់​បាន​ត្រឹមត្រូវ​។ កម្រិត​ប៉ូ​តា​ស្យូម​ទាប ជា​លក្ខខណ្ឌ​មួយ​ហៅថា hypokalemia ដែល​អាច​បណ្តាលឲ្យមាន​ការគាំង​បេះដូង​។ យោងតាម​វិទ្យាស្ថាន​ជាតិ​,​បេះដូង​,​សួត​និង​ឈាម ចេក​គឺជា​ផ្លែឈើ​មួយ​ក្នុងចំណោម​ផ្លែឈើ​ផ្សេងទៀត ដែល​ត្រូវបាន​យកទៅ​ចិញ្ចឹម​បេះដូង ឲ្យមាន​សុខភាព​ល្អ​។​

​យ៉ាងណាក៏ដោយ ការផ្ទុក​ប៉ូ​តា​ស្យូម​ច្រើនពេក​មិនល្អ​នោះទេ ដែល​ទាមទារ​ឲ្យ​អ្នក​ធ្វើយ៉ាងណា​រក្សា​វាឲ្យ​មានលំនឹង​។ អំឡុងពេល​ទទួល​ប៉ូ​តា​ស្យូម​កាន់តែច្រើន ក៏​ត្រូវតែ​ផ្សំ​ជាមួយ​ការ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់ និង​របប​អាហារ​ដែល​ផ្ទុក​សារជាតិ​ចិញ្ចឹម ដើម្បី​ថែរក្សា​សុខភាព​បេះដូង​។ រីឯ​មនុស្ស​ដែល​ទទួលរង​ពី​ជំងឺ​តម្រងនោម គួរតែ​រឹតត្បិត​ការទទួលយក​ប៉ូ​តា​ស្យូម​៕

 ពាក្យគន្លឹះ  សុខភាពផ្លែចេកបេះដូង

ព័ត៌មានផ្សេងទៀត