ចលនាយុវជនCNRPនៅកូរ៉េ គ្រោងធ្វើបាតុកម្មទារទាមឲ្យរដ្ឋាភិបាលកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យ

20-11-2019 4:33 pm 723

ក្រុមយុវជនមួយក្រុមនៅកូរ៉េខាងត្បូង ដែលគាំទ្រអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសធ្វើបាតុកម្មនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

គម្រោងនៃការធ្វើបាតុកម្មនេះ គឺចំពេលដែលលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាល នឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ។

ទាក់ទងនឹងបញ្ហានេះ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើង ថា ការធ្វើបាតុកម្មរបស់ក្រុមយុវជនខាងលើ គឺគ្រាន់តែជាការយកពាក្យរបស់សហភាពអឺរ៉ុប ឬសហរដ្ឋអាមេរិកមកប្រើ ដើម្បីបិទបាំងនូវចលនាធ្វើរដ្ឋប្រហាររដ្ឋាភិបាលតែប៉ុណ្ណោះ។ 

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

ព័ត៌មានផ្សេងទៀត