ស្ដ្រីមាន​ផ្ទៃពោះ​​ម្នាក់​​ត្រូវ​សុនក​​ព្រួត​ខាំ​​ស្លាប់​​នៅ​ក្នុងព្រៃ​​ភាគ​ខាងជើង​​ប្រទេស​បារាំង​

20-11-2019 3:08 pm 220
រូបភាពស្ដ្រីម្នាក់កំពុងឈរជាមួយសត្វសុនក

​ក្រុម​ស៊ើបអង្កេត​បាន​បញ្ជាក់ថា ស្ដ្រីមាន​ផ្ទៃពោះ​ម្នាក់បាន​ស្លាប់​បាត់បង់​ជីវិតដោយ​សារតែ​សត្វ​សុនក​ខាំ ខណៈដែល​មានការ​ប្រមាញ់​ដោយ​ប្រើ​សត្វ​សុន​ក នៅក្នុង​ព្រៃ​ភាគ​ខាងជើង​ប្រទេស​បារាំង​។ សាកសព​ស្ដ្រី​រងគ្រោះ​វ័យ​២៩​ឆ្នាំ ដែល​ធ្វើដំណើរ​ក្នុងព្រៃ​ជាមួយ​សត្វ​សុនក​ចិញ្ចឹម​របស់​នាង ត្រូវបាន​រកឃើញ​នៅ​ជិត​ទីក្រុង​Villers-Cotterêts​។ 

​សត្វ​សុនក​ចំនួន​៩៣​ក្បាល​ត្រូវបានធ្វើ​កោសល្យវិច័យ ដើម្បី​បញ្ជាក់ថា​សុនក​ណាមួយ​បាន​ខាំ​ស្ដ្រី​រងគ្រោះ ក្នុងនោះ​ក៏មាន​ការធ្វើ​កោសល្យវិច័យ​លើ​សុនក​របស់​នាង​៥​ក្បាល​ផងដែរ​។ ចំពោះ​ការធ្វើ​កោសល្យវិច័យ​សាកសព​បង្ហាញថា ស្ដ្រី​រងគ្រោះ​ត្រូវ​សុនក​ខាំ​ចំក្បាល ដៃ រួមទាំង​ដងខ្លួន​ផង ដោយ​ប៉ូលិស​កំពុងបើក​ការស៊ើបអង្កេត​ករណីនេះ​។​

​គួរ​បញ្ជាក់ថា ហ្វូង​សត្វ​សុនក​បាន​លាក់ខ្លួន​នៅ​ក្នុងព្រៃ ដើម្បី​ត្រៀម​ប្រមាញ់​សត្វ​ក្ដាន់​ទេ ហើយ​សមាគម​អ្នកប្រមាញ់​បារាំង​បានចេញ​សេចក្ដីថ្លែងការណ៍​ថា គ្មាន​ភស្ដុតាង​បញ្ជាក់ថា​ករណី​ស្លាប់​ស្ដ្រី​រងគ្រោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​សត្វ​សុនក​ដែល​លាក់ខ្លួន​ទាំង​នោះឡើយ​៕

ព័ត៌មានផ្សេងទៀត