​លោក​មាស នី​៖​​បញ្ហា​មិនទាន់​មកដល់​អ្នកនយោបាយ​​មិន​ងាយ​ចុះចាញ់​សមរភូមិ​មុន​ទេ​​

20-11-2019 1:10 pm 1782

​អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក មាស នី ថា​ជា​រឿង​ធម្មតា​របស់​អ្នកនយោបាយ នៅពេលដែល​រឿង​មិនទាន់​មកដល់ គេ​មិនដែល​ចុះចាញ់​សមរភូមិ​មុន​នោះទេ​។ ការលើកឡើង​បែបនេះ​របស់លោក មាស នី បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ទោះបី​កាត់ EBA ក៏​មិន​ធ្វើឱ្យ​រាជរដ្ឋាភិបាល​លៀន​អណ្តាត​នោះឡើយ​។​តើ​មូលហេតុ​អ្វី​ទើប​អ្នកវិភាគ​រូបនេះ​លោក​លើកឡើង​បែបនេះ​?

​បន្ទាប់ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ទោះបី​កាត់ EBA ក៏​មិន​ធ្វើឱ្យ​រាជរដ្ឋាភិបាល​លៀន​អណ្តាត​នោះឡើយ លោក មាស នី អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​នៅ​កម្ពុជា​វិញ ថា​ការលើកឡើង​នេះ គឺជា​រឿង​ធម្មតា​របស់​អ្នកនយោបាយ នៅពេលដែល​រឿង​មិនទាន់​មកដល់ គេ​មិនដែល​ចុះចាញ់​សមរភូមិ​មុន​នោះទេ​។ ការលើកឡើង​របស់លោក មាស នី បែបនេះ ទំនង​ចង់​សំដៅ​ការផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប មិនទាន់​មកដល់ ដូច្នេះ​រាជរដ្ឋាភិបាល មិន​ងាយ​ចុះ​ញ​ម​ឡើយ​។​

​លោក​បាន​លើកឡើងថា នាពេលនេះ​រាជរដ្ឋាភិបាល ហាក់​ស្ទាក់ស្ទើរ​ក្នុង​ការឆ្លើយតប​ទៅ​សហភាព​អឺរ៉ុប ពាក់ព័ន្ធ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA លើកលែងតែ​អាវុធ ដែល​អឺរ៉ុប​អនុគ្រោះ​ដល់​កម្ពុជា​។ ប៉ុន្តែ​យ៉ាងណាមិញ លោក​ក៏បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល ក៏​កំពុង​ដុតដៃដុតជើង ក្នុង​ការចចារ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​ផងដែរ ក្រោយពី​ស្ទាក់ស្ទ័រ​ក្នុង​ឆ្លើយតប​ទៅ​សហភាព​អឺរ៉ុប​……………

​សំឡេង​៖

​អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា​រូបនេះ ក៏បាន​សម្ដែង​ការគាំទ្រ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ច​ចារ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន ដើម្បី​ផលប្រយោជន៍​ទីផ្សារ​នៃ​ប្រទេស​ទាំងពីរ​។ ប៉ុន្តែ​លោក មាស នី ក៏​សម្ដែង​ការព្រួយបារម្ភ​ខ្លាច​កម្ពុជា មិន​ទទួលបាន​ផលចំនេញ​ច្រើន​ពី​ការធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​ផងដែរ​។ លោក​ថា​កម្ពុជា មិនទាន់មាន​សមត្ថភាព និង​លទ្ធភាព​ក្នុង​ការផលិត​របស់ខ្លួន​ឯង ក្នុង​ការនាំចេញ ដូច​ប្រទេស​ចិន​ឡើយ ហើយ​ផលិតផល​ដែល​កម្ពុជា​នាំ​ចេញទៅ​ចិន គឺមាន​តិចតួច​បំផុត​។​

​លោក មាស នី បាន​គូសបញ្ជាក់ថា បើ​កម្ពុជា​អាច​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប និង​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​បាន​ទៀត នោះ​កម្ពុជា​នឹង​ទទួលបាន​ផលចំនេញ​ច្រើន ហើយក៏​មិន​ធ្វើឱ្យ​កម្ពុជា​ខាតបង់​ដែរ​។ ផ្ទុយទៅវិញ​ប្រសិនបើ​កម្ពុជា បាត់បង​់ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប នៅពេលនោះ​កម្ពុជា នឹង​ជួប​ការខាតបង់​ច្រើន​។ ខាតបង់​ដោយ​លោក មាស នី អះអាងថា ការនាំចេញ​ផលិតផល​កម្ពុជា ទៅ​ផ្សារ​អឺរ៉ុប​នឹង​ធ្លាក់ចុះ ជាពិសេស​ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​។​

​គួរ​បញ្ជាក់ថា សហភាព​អឺរ៉ុប​បាន​ទុកពេល​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​នូវ​អ្វីដែល​ខ្លួន​ចង់បាន ដែល​កន្លងមក សហភាព​អឺរ៉ុប បានទាមទារ​ឱ្យ​រដ្ឋាភិបាល ងាក​មក​កន្លង​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស លើកលែង​ការចោទប្រកាន់ និង​ដោះលែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ឥត​លក្ខខណ្ឌ បើ​មិន​ដូច្នោះ​ទេ ខ្លួន​នឹង​ផ្ដាច់​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។ តែ​រដ្ឋាភិបាល​វិញ ចាត់ទុក​ការទាមទារ​នេះ មិនអាច​ទទួលយកបាន​ឡើយ ពីព្រោះ​ប្រទេស​កម្ពុជា មានច្បាប់​របស់ខ្លួន ហើយ​អ្វីដែល​រដ្ឋាភិបាល​ធ្វើ គឺ​ការអនុវត្ត​ច្បាប់​សុទ្ធសាធ​៕

 ពាក្យគន្លឹះ  លោកមាសនីលោកហ៊ុនសែនEBA

ព័ត៌មានផ្សេងទៀត