ការប្រកួតជម្រុះជុំទីពីររវាងកម្ពុជាជាមួយហុងកុង ដើម្បីស្វែងរកឱកាសទៅចូលរួមWorld cup ២០២២ នៅប្រទេសកាតា ក្រុមជម្រើសជាតិកម្ពុជាពិតជាមិនអាចយកឈ្នះលើម្ចាស់ផ្ទះហុងកុងបានទេ។ ការប្រកួតចាប់ផ្ដើមកាលពីម៉ោង៧យប់ថ្ងៃទី១៩វិច្ឆិកានេះ ក្នុងតង់ទីមួយហុងកុងយកឈ្នះលើក្រុមកម្ពុជា១ទល់នឹង០។ លុះដល់តង់ទីពីរក៏មានការវាយបកគ្នាទៅវិញទៅមកទៀត ប៉ុន្ដែហុងកុងនៅតែធ្វើបានល្អជាងកម្ពុជា គឺអាចរកបានគ្រាប់បាល់មួយគ្រាប់ទៀត។ ចប់ការប្រកួត៩០នាទី ហុងកុងឈ្នះកម្ពុជា២ទល់នឹង០៕